ភ្នំពេញ៖ នៅសៀលថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៧នេះ តំណាងសមាគមមិត្តសិល្បៈស្មគ្រចិត្តដើម្បីជួយសង្គម ដែលដឹកនាំដោយលោក ហេង ឡុន បាននាំយកអំណោយមនុស្សធម៌ មូលនិធីចាស់ជរា ទៅជួន ដល់វីរៈសិល្បករ សេង សឿន ជាអតីតគ្រូបង្រៀនភ្លេង នៅសាលាវិចត្រសិល្បៈ។
ក្នុងដំណើរនាំយកអំណោយមនុស្សធម៌ផ្តល់ដោយមូលនិធីចាស់ជរា ដែលរួមដំណើរដោយសិល្បករសិល្បការិនីជាច្រើនរូបនេះ លោក ហេង ឡុង ក៏បានបញ្ជាក់ថា «លោក សេង សឿន សព្វថ្ងៃលោក មានវ័យ ៧០ឆ្នាំ។ លោកតាមានជំងឺ ទឹកនោមផ្អែម លើសឈាម និងស្លាប់មួយចំហៀងប្រចាំកាយ តាំងពីឆ្នាំ២០១៤រហូតមកដល់ឆ្នាំ ២០១៧នេះ ហើយគាត់មានជីវភាពខ្សត់ខ្សោយទៀតផង»។ ជាមួយគ្នានោះ លោក ហេង ឡុង ក៏បានបង្ហាញឲ្យដឹងទៀតថា « អំណោយមនុស្សធម៌ពីមូលនិធិចាស់ជរា ដែលបាននាំឲ្យទៅជូន វីរៈសិល្បករជំនាញឧបករណ៍ភ្លេងផ្នែកត្រំប៉ែតដល់គេហដ្ឋានគាត់នោះរួមមាន ថវិកា ចំនួន១ លានរៀល និងអាហារ ឧបរិភោគបរិភោគបន្តិតបន្តូច។
