ភ្នំពេញ៖ រំលងតែជាង10ម៉ោងពីស្នាមញញឹមនិងក្តីរំភើប និងការទទួលបានក្តីសណ្តូលប្រណី ពីលោក ឧកញ្ញ៉ា ហុង ពីវ ដែលព្រមទទួលទិញរថយន្ត សាន ស្រីឡៃ យកវិញបញ្ចប់បំណុលបង់រំលស់ និងថែមទាំងឧបត្ថម្ភថវិកា អោយកូនៗស្រីឡៃ ។នៅព្រលឹមថ្ងៃទី២៦ខែតុលានេះ តារាចម្រៀងដ៏ល្បីជិត ២ទសវត្ស ប្រចាំផលិតកម្មហង្សមាស ពេជ្រ សោភា បានបង្ហោះសារ បង្ហាញភាពហ្មងសៅ ដែលបានប្រតិកម្មខ្លាំងៗទៅនឹងបុរស តែនាងក៏មិនបានបញ្ចេញឈ្មោះ។ ក្នងសារប្រតិកម្មនោះ អ្នកនាង ពេជ្រ សោភា បានបង្ហាញថា “ប្រុសសម្តីស្រី កុំយកធ្វើប្តីឲ្យសោះ កុំឲ្យថ្ងៃក្រោយអស់ទឹកភ្នែក ព្រោះខ្លាចពេលបែក ប្រុសដើរហែកកេរ្តិ៍ស្រី” ។ ពាន់ព័ន្ធនឹងសារថា “កុំឲ្យយកប្តីសម្តីស្រី” នេះ តារាចម្រៀងរូបស្រស់ ពេជ្រ សោភា និយាយក្នុងន័យទូទៅ មិនបានសំដៅទៅលើបុរសណាម្នាក់ទេ ។
ឆ្លើយតបនឹងសារដាស់តឿងដល់ស្រីៗរបស់តារាចម្រៀងរូបនេះ ធ្វើឲ្យអ្នកគាំទ្រស្រីៗទាំងអស់បានចូលខមមិនបកស្រាយស្រដៀងៗគ្នា អំពីប្រុសសម្តីស្រីថា “ ប្រុសសំដីស្រី គឺនិយាយច្រើន វែកញែកច្រើន រអ៊ូង៉ូវៗច្រើន ចេះដឹងរឿងគេច្រើន បើថាសួរមួយម៉ាត់ តបដប់ម៉ាត់ បើនិយាយអ្វីចង់តែឈ្នះ ជាដើម” ។ បន្ទាប់ចេញសារនេះហាក់ដូចដាក់បន្ទុកលើបុរសៗខ្លាំង ធ្វើឲ្យបុរសៗឡើងកម្តៅពេញខ្លួនចេញមកតវ៉ា និងប្រតិកម្មវិញភ្លាមៗ រំពេចនោះ គណនីហ្វេសប៊ុកឈ្មោះ “This’s Sida” បានខមមិនបញ្ជាក់កុំឲ្យបុរសៗមានការយល់ច្រលំថា “គេថាឲ្យប្រុសសម្តីស្រី! បើពួកពូៗ ជាសុភាពបុរស សូមកុំក្តៅខ្លួន ន័យគាត់ (ពេជ្រ សោភា) មិនបានម៉ៅរួមទេ” ។
យើងមិនដឹងពីមូលហេតុអ្វីពិតប្រាកដ បានជាតារាចម្រៀងដ៏ល្បីរូបនេះ បង្ហោះសារនេះឡើងទេ គ្រាន់ជាការសន្និដ្ឋានទូទៅថា អ្នកនាង ពេជ្រ សោភា ប្រហែលជាមានភាពរកាំរកូសជាមួយគូស្នេហ៍លោក ឆឹម សក្កដា ៕
