ភ្នំពេញ៖ បន្ទាប់ពីកំពូលតារាចម្រៀងងារទឹកមុខស្រគត់ស្រគំ កញ្ញា សុគន្ធ នីសា សារភាពទទួលស្គាល់មានចំណងស្នេហ៍ និងត្រៀមចូលរោងការនៅចុងឆ្នាំ២០១៧នេះ។ ពេលនេះក៏ត្រូវបានទម្លាយផងដែរ ពីទីតាំងរៀបពិធីទទួលភ្ញៀវអញ្ជើញមកជូនពរជ័យដល់គូស្វាមីភរិយា តារាចម្រៀងលំដាប់កំពូល និងគូដណ្តឹងអាណិកជនខ្មែរអាមេរិក។ ក្រោយបញ្ចប់ព្រឹត្តិការណ៍ប្រលងចម្រៀងលំដាប់ថ្នាក់ពិភពលោក The Voice Kid Cambodia ដែលតារាចម្រៀង សុគន្ធ នីសា ក៏ជាគណៈកម្មការមួយរូបក្នុងកម្មវិធីនោះ ហើយក៏រងនូវការរិះគន់ខ្លាំងជាគេ។ ប៉ុន្តែភ្ជាប់នឹងដំណើរម្ចាស់ពាន The Voice Kid Cambodia រួមនឹងបេក្ខភាពលេចធ្លោតែមិនទទួលបានពាន ឡើងបកស្រាយ ក្នុងកម្មវិធីផ្សាយផ្ទាលព័ត៌មានពេលព្រឹកនៅក្នុងកម្មវិធីព័ត៌មាន ដែលមានលោក មាស រិទ្ធី ជាអ្ន​កអត្ថធិប្បាយសម្របសម្រួលនោះ ពេលនេះកញ្ញា សុគន្ធ នីសា ក៏បានបង្ហើបពីរឿងផ្ទាល់ខ្លួនថា នាងនិងគូដណ្តឹងនិងរៀបការនៅខែធ្នូរចុងឆ្នាំ២០១៧នេះមែន។ បើទោះជា កំពូលតារាចម្រៀង កញ្ញា សុគន្ធ នីសា ហារស្តីដោយផ្ទា​ល់​មាត់ពីពិធីឯកជននាង តែយ៉ាងណាចម្ងល់មហាជនរឹតតែកើតទ្វេ ដែលនាងមិនបានបកស្រាយលម្អិតហើយក៏មិនព្រមទម្លាយថា ពិធីរៀបអាហារពិពាហ៍នាងនិងគូដណ្តឹងអាណិកជននោះធ្វើពិធីទទួលភ្ញៀវនៅទីណា ឬស​ណ្ឋា​គា​រ​ណា? ក្រៅពីបន្ថែមពាក្យអះអាងថា «អាពាហ៍ពិពាហ៍របស់ខ្ញុំ នឹងរៀបចំបែបសាមញ្ញៗប៉ុណ្ណោះ មិនធំដុំពេកទេ»។ យ៉ា​ងណាម៉ិញ តបនូវការទន្ទឹងនេះ នៅព្រឹកថ្ងៃទី២៦ខែតុលានេះ ក៏ត្រូវបានប្រភពពីបុគ្គលិកស​ណ្ឋា​គា​រផ្កាយ​៥​ សូ​ហ្វី​​​តែ​លភូគីត្រាបញ្ចេញព័ត៌មានថា«កញ្ញា សុគន្ធ នីសា រៀបចំកម្មវិធីមង្គលការនៅសណ្ឋាគារ សូ​ហ្វីតែលភូគីត្រាភ្នំ​ពេ​​ញ ដែលជាសណ្ឋាគារលំដាប់ពិភពលោក នឹងមានសាខាជាង១០០ លើពិភពលោក។ រំពេចពីដំណឹងនេះត្រូវបានទម្លាយចេញពីបុគ្គលិកសណ្ឋាគារ នោះ ក៏ត្រូវបានអ្នកសិល្បៈជាច្រើនដែលសារភាពថា ពួកគេនៅមិនទាន់ទទួលបា​នសំបុត្រអញ្ជើញពីតារាចម្រៀង សុគន្ធ នីសា សម្រាប់ថ្ងៃពិសេសនោះទេ ប៉ុន្តែតាមដំណឹង នាងប្រហែលជាមិនអ​ញ្ជើ​​​ញអ្នកសិល្បៈច្រើន ដូចមង្គលការ អ្នកសិល្បៈដទៃទៀតកន្លងមកទេ ពោលគឺនាង អញ្ជើញតែអ្នកសិ្នទ្ធស្នាល និងភ្ញៀវធំៗ ដែលនាងរាប់អានប៉ុណ្ណោះ៕