ភ្នំពេញ៖ ខេមរៈ សិរីមន្ត ដែលចូលមកជ្រកក្នុងទ្រនំហង្សមាស ក៏ទទួលបានភាពលេចធ្លោតាមរយៈបទ “អស់សិ​ទ្ធ​​ថែ​អូនតែនៅបារម្ភ” ជាមួយនឹងវីដេអូផ្សព្វផ្សាយ កាន់តែអង្រួនចិត្តមិត្តៗយុវវ័យថែមទៀត ខណៈពេលដែលតួប្រុ​ស​ ខេមរៈ សិរីមន្ត បានសម្តែងរួមគ្នាជាមួយតួឯស្រី ឱក សុគន្ធកញ្ញា។បង្ហាញពីឈុតសម្តែង ក្នុងអត្ថន័យស្នេហាបែកបាក់ កាលគ្រាដំបូងឡើយ សិរីមន្ត មិនបានយកចិត្តទុកដាក់ជា​មួយ សុគន្ធកញ្ញា ទេ ដល់ពេលចុងក្រោយ សុគន្ធកញ្ញា បានទៅបុរសម្នាក់ទៀតដែលគេចេះស្រលាញ់ថ្នាក់ថ្នមនាង ដែ​លធ្វើឲ្យ សិរីមន្ត មានវិប្បដិសារីនូវទង្វើរប​ស់​ខ្លួន ពេលចង់ត្រលប់ទៅមើលថែ សុគន្ធកញ្ញា វិញ បែរជាគ្មានឱ​កា​ស ព្រោះ សុគន្ធកញ្ញា មានគេថែហើយ។បើតាមមិត្តយុវវ័យដែលបានទស្សនាវីដេអូនេះ មានការសោកស្តាយដែលពួ​កគេមិនបានជួបគ្នា គេចង់ឃើញចុ​ង​ប​ញ្ច​ប់​នៃសាច់រឿងពួកគេត្រូវរ៉ូវគ្នាវិញ ដោយសាងសុភមង្គលជាមួយគ្នា ។ ប៉ុ​ន្តែទោះជាយ៉ាងណា នេះគ្រាន់តែជាអ​ត្ត​​ន័​យ​​​សាច់រឿងក្នុងបទ “អស់សិទ្ធថែអូនតែនៅបារម្ភ” ប៉ុណ្ណោះ ។