ភ្នំពេញ៖ អ្នកនាងស្រេង សុកាន់ដា ហៅខ្ញុង មុននេះ​​បានសារភាពថា នាង​បាន​​សែន​ព្រេន ​ជាមួយ​នាយកៃដ រួម​រស់​ជាមួយ​គ្នាជាប្តីប្រពន្ធ​ស្ងាត់ច្រើន​ខែហើយ។ខណៈនេះ​ដែល នាយ កៃដ អះអាងថា នឹងគ្រោងរៀប ការ ទ្រង់​ទ្រាយ​ធំនាពេលខាងមុខទៀត។

មហាជន​ស្ទើរតែមិនគួរឲ្យជឿ អ្នកនាងខ្ញុង និង​នាយ កៃដ ក្លាយ​ជាចំណង​ជីវិត​និង​គ្នា ខណៈ​មុននេះ ក៏​ល្បីរន្ទឺថា អ្នកនាង ខ្ញុង និង​នាយ ពែកមី មានស្នេហាជាមួយ​គ្នា។  តែយ៉ាងណា នាយកៃដ អះអាងថា នាយនិងអ្នក​នាង​ខ្ញុង ពិតជាបា​នសែ​នព្រេ​នម​រួម​រស់​ជាមួ​យគ្នា​ជាប្ដីប្រពន្ធ​មែន បន្ទាប់ពីបានពិសោធន៍ស្នេហ៍ជាង២ឆ្នាំ និងទិញ​ផ្ទះ​រួម​គ្នា។

បន្តសំដីអះអាង​យ៉ាងម៉ឺងម៉ាត់ថា ​នាយស្រលាញ់អ្នកនាងខ្ញុង យ៉ាងពិតប្រាកដ ទើប​សម្រេ​ចចិ​ត្តចា​ប់ដៃ​កសាង​សុភមង្គលរួមគ្នា ហើយក៏មិនខ្វល់ពីរឿងអតីតកាលរបស់ភរិយាដែរ នាយ កៃដថា «ពួកយើងកំពុង​តែប្រឹង​រក​ស៊ីសិន ខណៈដែ​លមា​នគ​ម្រោង​ទៅស​ម្ដែង​រួម​គ្នា​នៅ​សហរដ្ឋអាមេរិក ក្នុងពេលឆាប់ៗផងដែរ»។នាយ កៃដ ក៏​បញ្ជាក់​ឲ្យ​ដឹង​ទៀតថា«ពេលត្រឡប់មកពីអាមេរិក អាច​នឹង​រៀប​ចំម​ង្គល​ការ​ជា​ទ្រ​ង់ទ្រាយធំដុំ»។