ភ្នំពេញ៖ ក្រោយ កញ្ញា ខ្លឹម ស្រីគា ដ៏មានប្រជាប្រិយភាពក្នុងកម្មវិធីប្រកួតសម្រស់ Miss Grand International ឆ្នាំ២០១៧ តែក៏បរាជ័យឱកាសគ្រងតំណែងឯកនៅវគ្គផ្តាច់ព្រ័ត្រនោះ។ ក៏ផ្ទុះការក្តីក្រហាយដល់ អតីត Miss Gr​an​d​ ឆ្នាំ២០១៤ កញ្ញា ស្រីនាថ បញ្ចេញសារប្រតិកម្មក្នុងន័យងឿងឆ្ងល់ ដែលមុននេះពិន្ទុ ស្រីគា ជាប់ចំណាត់ថ្នា​ក់​លេ​ខ​​៣ស្ទើគ្រប់វគ្គ។កាលពីរាត្រីថ្ងៃទី២៥ ខែតុលា ដែលទើបនឹងរំលងផុតថ្មីៗគឺជារាត្រីដ៏រន្ធត់សម្រាប់ប្រជាជាតិខ្មែរ ស​ម្រាប់ការតាមដាន់ជោគវាសនាចុងក្រោយ លើជ័យលាភី រាជនីសម្រស់នារីខ្មែរ កញ្ញា ខ្លឹម ស្រីគា កម្មវិធីប្រកួតស​ម្រ​ស់ Miss Gr​a​nd International ឆ្នាំ២០១៧ ប្រព្រឹត្តធ្វើនៅលើដែនកោះត្រល់ អតីតមរតកវប្បធម៌ធម្មជាតិរប​ស់​ខ្មែរ តែប​ច្ចុ​ប្ប​ន្នត្រូវគ្រប់គ្រងដោយប្រទេសវៀតណាម។

ប៉ុន្តែក្តីរំពឹង ត្រូវប្រែជាភាពសោកស្តាយ ដែលលទ្ធផលនៅវគ្គផ្តាច់ព្រ័ត្រ ស្រីគា ទទួលបានត្រឹមតែជាប់ពានប្រ​ជាប្រិ​យ​ ក្នុងចំណោមបេក្ខភាព២០រូប។ ទន្ទឹមនឹងការខកចិត្តនេះ កញ្ញា ស្រីនាថ ដែលជាអតីតMiss grand កម្ពុជាឆ្នាំ ២​០១៤ ក៏ចេញសារប្រតិកម្មនៅលើបណ្តាញសង្គម ។ ដោយនាងបានលើកហេតុផលថា ៖ «វាមិនសម ការគាំទ្រដ៏​ច្រើ​​​ន ។ ស្រីគា មានពិន្ទុសំលៀកបំពាក់តំណាងជាតិ ក៏បានចំណោម៣នាក់ បីគីនីក៏បានចំណោម៣នាក់ រាំក៏​បា​ន​៣នាក់ តែពេលវគ្គផ្តាច់ព្រាត់ ហេតុអីក៏មិនបានចូលក្នុងចំណោម២៥នាក់?»៕