ភ្នំពេញ ៖ តារាចម្រៀងផលិតកម្មហង្សមាស កញ្ញា ចំរើន សុភ័ក្រ ក្រោយសម្ងំបន្សាបកេរ្តិ៍អាម៉ាស ពេលរាំកាច់ក្បាច់ខ្លាំងលេចដើមទ្រូងនៅតន្រ្តីផ្សាយផ្ទាល់នៅក្នុងកញ្ចក់ទូរទស្សន៍ ។ នៅរសៀលថ្ងៃទី២៦តុលានេះ ក៏ធ្វើឲ្យមានការភ្ញាក់ផ្អើលនិងសារនាងបញ្ចេញមតិលើ កុមារាម្ចាស់ពានរង្វាន់ The Voice Kids Cambodia។ក្នុងសារតារាចម្រៀងផលិតកម្មហង្សមាស ក៏ប្រសូត្រចេញពីកម្មវិធីប្រលងចម្រៀង The Voice Cambodia កញ្ញា ចំរើន សុភ័ក្រ លើកពីឈ្មោះ ពេជ្រ ថៃ ម្ចាស់ពានThe Voice Kids Cambodia មិនមែនជាសារដែររិះគន់ ពេជ្រ ថៃនោះទេ គឺជាសារដែលនាងសរសេរ ដែលមហាជនមិននឹកស្មានដល់ ។

ដោយនាង សរសេររៀបរាប់យ៉ាងដូច្នេះថា «ពេជ ថៃគឺជាក្មេង ល្អចូលចិត្តធ្វើឲ្យគេសប្បាយ»។ បន្ថែមនោះ តារាចម្រៀងដែលមុននេះ រងនូវភាពអាម៉ាស ដែលរាំលេចដើមទ្រូងរូបនេះ ក៏បានបញ្ជាក់មួយឃ្លាទៀតថា «គាត់ចេះគោរពចាស់ទុំណាស់»។ លើសពីការសសើររបស់ កញ្ញា ចំរើន សុភ័ក្រ ចំពោះម្ចាស់ពានរង្វាន់ The Voice Kids Cambodia កុមារា ពេជ្រ ថៃ នោះ ក៏មានមហាជនលាន់មាត់ផងដែរថា «ចឹងតើទើប កុមារា ពេជ្រ ថៃ មានប្រិយមិត្តជាច្រើន ស្រលាញ់ និងគាំទ្រពេជ្រ ថៃ យ៉ាងដូច្នោះ សូម្បីតែចំរើន សុភ័ក្រ ក៏និយាយពីពេជ្រ ថៃ ក៏សរសើរដែរ»៕