ភ្នំពេញ៖ អ្នកនាង ខាត់ សុឃីម ដែលជាតារាពហុកជំនាញ ត្រូវបានបងប្អូនខ្មែរស្ទើរទាំងអស់ស្រឡាញ់គាំទ្រ ដោយ​សារតែទេពកោសល្យសិល្បៈ និងអត្តចរិតរួសរាយ ។ ដែលទើបនឹងត្រូវបញ្ចប់ការសម្តែងនៅប្រទេសបារាំង វេច​ប​ង្វិ​ចវិ​លមកស្រុកខ្មែរវិញ។ ក្នុងតារាំងកម្មវិធីប្រគំតន្រ្តីមនុស្សធម៌ ដែលអ្នកស្ពុនស័រតារាខ្មែរទៅច្រៀងនៅប្រទេស​បា​រាំ​ង អ្នកស្រី សុខុន លី បង្ហាញនៅលើបណ្តាញសង្គមឲ្យដឹងថា «រាត្រីថ្ងៃអង្គាទី ២៤ ខែតុលា គឺជាឆាកតន្រ្តីចុង ស​ម្រា​​​ប់​វត្តមានតារាចម្រៀងល្បីៗទៅពីប្រទេសកម្ពុជា អ្នកនាងខាត់ សុឃីម និងស្វាមី កញ្ញា ខាត់ សួរស្តី និង លោក អេ​ ឡិចចិន្រ្តា មុនពួកគេវិលទៅប្រទេសកម្ពុជាវិញ»។

ក្នុងនោះ ម្ចាស់ស្ពុនស័រតារាវ័យចំណាស់រូបនេះ ក៏បានបង្ហាញឃើញ​ផងដែរ ពីរូបភាពនិងសកម្មភាពបងប្អូនខ្មែរ ដែ​​លរស់នៅទឹកដីបារាំង ដែលបានរៀបពិធីទទួលស្វាគមន៍ នឹងបានរៀបចំពិធីតូចមួយសម្រាប់ការចាក់ចេញរប​ស់អ្នកនាង ខាត់ សុឃីម និងតារាល្បីវិលវិញនោះ។ តបស្នងនៃចិត្តបងប្អូនខ្មែរនៅប្រទេសបារាំង អ្នកនាង ក៏បានបង្ហោះសារនៅលើគណនីហ្វេសអ្នកនាង ដោយរៀបរាប់ខ្លីថា៖”អរគុណបងប្អូន ច្រើនពេក ដាក់រូបមិនអស់ទេ បងប្អូនអើយ ជំរាបលាស្រុកបារាំង ជួបគ្នាស្រុកខ្មែរចា៎”៕