ភ្នំពេញ៖ មុននេះនៅ​ក្នុង​ទំព័ហ្វេសប៊ុក​ផ្លូវ​ការ​ Miss Earth Cambodia បាន​បង្ហាញ​បញ្ចេញ​រូប​ថត កញ្ញា អែម គុណថង ​?ដែល​ជាបេក្ខ​ភាព​តំណាង​រាជនីសម្រស់​នារី​ខ្មែរ ចូល​រួម​ប្រកួត​បវរកញ្ញា​ផែនដីកម្ពុជាក្នុង​តំណាង​ជាតិ (National Custume) ដែលមាន​ឈ្មោះ ថា ឈុត គោញី។

ភ្ជាប់​និរូបថតបង្ហាញពីបេក្ខភាព​បវរកញ្ញាផែនដី កញ្ញា អែម គុណថង គ្រង់ដ៏​ទាក់​ទាញ​ប្រជា​ប្រិយភាពនោះ ក្នុង​ផេកហ្វេសប៊ុកបវរកញ្ញាក៏​បាន​បន្ថែមសារ ដោយរៀបរាប់​ឲ្យ​ដឹងថា «នេះ​​​ជាឈុតប្រពៃណីជាតិផ្លូវការ របស់ បវរកញ្ញាផែនដីកម្ពុជា គ្រង​សំរាប់​ការ​ប្រកួត​បវរ​កញ្ញា​ផែន​ដីឆ្នាំ២០១៧»។

បន្ថែម​ពីសារ សរសើរដល់គំនិតបង្កើតថ្មី ដែល​ក្នុង​ន័យ​បង្ហា​ញអ​ត្ត​សញ្ញា​ណ​ជា​តិ ច្នៃ​ឡើ​ង​ដោយក្រុមឡាឈូក។ និង​ទទួច​សួរមកមហាជន​ខ្មែរវិញ ​?តើ​ឈុត​នេះអា​ចក្លា​យជា​ឈុត​ដ៏ស្អា​តបំ​ផុត​ប្រចាំកម្មវិធីបវរកញ្ញាផែនដីដែរ​​រឺទេ? ក្នុង​ហ្វេសប៊ុក​ Miss Earth Cambodia​បាន​បញ្ជាក់​ទៀត​ថា «ឈុតដ៏ប្រណីតនេះមានឈ្មោះថា “នាងឧសភី” “Queen of Kouprey” “ឧសភី” មានន័យថាគោញី។ ដូច្នេះឈុតនេះគឺបង្ហាញអត្ថន័យថា គឺម្ចាស់​​ក្ស​ត្រី​ គោព្រៃ»។