ភ្នំពេញ៖ យុវជនយុវនារីមួយក្រុមបានបង្ហោះរូបយកចង្ហាន់​​ទៅប្រគេនព្រះសង្ឃ ដើម្បី ឧទ្ទិស​​​ដល់​​​តារា​​​ចម្រៀងដ៏ល្បីប្រចំាប្រទេសកូរ៉េ លោក Jonghyun ដែលបានធ្វើ អត្តឃាតខ្លួនឯង នៅ​​ល្ងាចថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៧  ព្រមជាមួយសារបង្ហោះ នៅលើ បណ្ដាញសង្គមថា «ទោះ​​ជា​​តិ​​ចក្ដី តូចក្ដីតែនេះជាទឹកចិត្ត ហើយពួកយើងពេញ ចិត្ត នឹងធ្វើ» រូបភាពភ្ចាប់សារធ្វើ​​អោយ​​រង្គើ​​នៅលើទំព័រហ្វេសប៊ុក រួមជាមួយការរិះធ្ងន់ៗ ទៅ លើម្ចាស់​​គណនីដែបានបង្ហោះ​​ថែម​​ទៀត​​​​ផង។

បន្ទាប់ពីមានការរិះគន់មិនសំចៃមាត់ ក្រុមយុវជនដែលមានគណនីឈ្មោះSMStan Cambodia​ បានចេញសារឆ្លើយតបទៅអ្នករិះគន់ចំៗមិន​​បង្អង់មាត់ថា​​«ពួកខ្ញុំដឹងថាវា​​​ប្រហែល​​​​​​​​ជាមិនសូវសមរម្យ ប៉ុន្តែដែលធ្វើបុណ្យនេះគឺគ្រាន់តែបន្ថែមទៅលើការនាំ​យក​​បច្ច័យ​​​​​ទៅ​​​ចូល​​រួមកសាងវត្តមួយនោះប៉ុណ្ណោះ​»។​

ម្ចាស់គណនី​រូបនេះបានបន្ថែមសារ​​ទាំង​​ហួសចិត្តថា«​​​​ពួកខ្ញុំមិនបានទៅបំផ្លាញឬឆក់ប្លន់ ទ្រព្យសម្បត្តិអ្នកដទៃទេ​ពួកខ្ញុំសូម​​អរគុណ​ដល់​​អ្នកដែលបានខមិនក្នុងន័យណែនាំ តែ ខ្ញុំចង់សុំចិត្តអ្នកដែលឌឺដងដៀមដាម ក្នុងន័យ​​​ជាន់​​ពន្លិច មេត្តាបើកចិត្តឲ្យទូលាយផង ប្រសិនបើផុសមួយនេះប៉ះពាល់ផ្លូវចិត្ត​​អ្នក​​ខ្លាំង អ្នក​​​អាច​អូសចោលបាន​» ក្នុងនោះគេ ក៏ឃើញមានអ្នកចូលខមម៉ិនថា«​ចឹងបានថា​ធ្វើអីក៏ធ្វើ​​ទៅ​​មិនបាច់ផុសទេព្រោះមាន អ្នក ទើសច្រើនណាស់»​។​