ភ្នំពេញ៖ សូមជួយចែករំលែកទុក្ខដល់អ្នកម្ដាយរបស់អតីតអ្នកប្រដាល់យ ជៀស ស្រួច នៅរាត្រីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៧ ម្តាយ បានទទួលមរណភាព។ ប៉ុន្តែអ្វីដែល គួរឲ្យសោកសង្រេងជាថ្មី អតីតកីឡាប្រដាល់រូបនេះ ពុំមានលុយធ្វើបុណ្យសពម្ដាយ។
សារក្នុងបណ្តាញសង្គម ដែលបង្ហាញពីរួមចំណែករំលែកទុក្ខដល់អតីតកីឡាប្រដាល់ដែលទើបនឹងស្ងប់រឿងជម្លោះស្នេហានិងអតីតប្រពន្ធជាតារាសម្តែង លោក ជា ស្រួច ក៏បានផ្សព្វផ្សាយបន្ថែមថា «ម្តាយ ជៀស ស្រួច បានស្លាប់ហើយ ដោយរកតែប្រាក់ធ្វើ និងជួលរោងបុណ្យ អត់បានផង កំពុងស្ថិតក្នុងស្ថានភាព លំបាកប្រកាសរកជំនួយឲ្យបងប្អូនលើបណ្តាញសង្គមហ្វេសប៊ុកជួយជាបន្ទាន់»។
ខណៈហ្វេសប៊ុកអតីតកីឡាប្រដាល់ ដែលកន្លងមកក៏ល្បីពីកាយវិការសម្តែងក្នុងបទចម្រៀង ជីវិតអ្នកប្រដាល់ ដែលច្រៀងដោយកំពូលតារាចម្រៀង ខេមរៈ សិរីមន្ត លោក ជៀស ស្រួច ក៏បានសរសេរសារជូនដំណឹង ថា«ជំរាបសួពុកម៉ែបងប្អូននិងញាត្តិមិត្តជិតឆ្ងាយដែលជាប់សាច់សារលោហិតរបស់ម្តាយខ្ញុំ ខ្ញុំសូមជំរាបបុណ្យពីចំងាយផង ព្រោៈខ្ញុំមិនបានស្គាល់អស់សូមទំនាក់ទំនងតាមលេខទូរសព្ទ័0969344696.0974956931សូមអគុណ»។
