ភ្នំពេញ៖ តារាសម្តែងស្រី ពេជ្រ ចណៃ ដែលគេធ្លាប់ស្គាល់ថាជាតារានិយមចូលចិត្តហាត់ក្បាច់ល្បុកតោរបស់ខ្មែរនោះ ពេលនេះកំពុងមានបញ្ហាយ៉ាងធ្ងន់ធ្ងរ ដោយត្រូវចូលពេទ្យវះកាត់ បេះដូងហើមរបស់នាង ។ បើយោងតាមការបង្ហាញសារនៅគណនីយហ្វេសប៊ុករបស់តារាសម្តែង ណារ៉ា បានឲ្យដឹងថា «ពេជ្រ ចណៃ បានចូលសង្គ្រោះបន្ទាន់ នៅក្នុងមន្ទីរពេទ្យមួយកន្លែង ដោយតម្រូវវះកាត់បញ្ហាបេះដូងហើមនៅព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៧ តែម្តង»។

លោក បានរ៉ាយរ៉ាប់បន្តទៀតថា «ម៉េចបានមនុស្សល្អដូចប្អូនស្រីត្រូវជួបបែបនេះ ចរណៃ ខំប្រឹងថត និង ហាត់ក្បាច់គុន ល្បុកតោ ខ្មែរ ទាល់តែចប់ទើបសំរេចចិត្តចូលវះកាត់ នេះហើយជីវិតប្អូនស្រី ពេជ្រ ចរណៃ នៅពីក្រោយសិល្បៈ ប្អូនស្រី ទៅថតទាំងនាងមានជំងឺបេះដូង ហើម កំរិតធ្ងន់តែត្រូវវះកាត់ មិនដឹងយ៉ាងណាទេ សូមអោយប្អូនស្រីរួចពីទុក្ខដ៏ធំមួយនេះផងចុះ» ។