ភ្នំពេញ៖ ការបង្ហាញវត្តមានប្លែកខុសសព្វមួយដងរបស់តារាសម្តែងដ៏ល្បីរបស់ប្រទេសថៃ កញ្ញា ផេនខេក ខេម៉ានីត នៅលើទឹកដីកម្ពុជា ក្នុងយុទ្ធនាការឃោសនាផលិតផលភេសជ្ជតែបៃតងស៊ិនយ៉ា ដែលធ្វើឲ្យមហាជនទូទៅមានការចាប់អារម្មណ៍យ៉ាងខ្លាំងក្នុងសកម្មភាពឃោសនាមួយនេះ ។ ក្នុងទឹកមុខស្រស់ថ្លា ពាក់អាវក្រហម ខោខាវប៊យ តារាសម្តែងថៃ ផេនខេក និងក្រុមការងារ បានចុះផ្សព្វផ្សាយអំពីផលិតផលស៊ិនយ៉ា និងចងបដាមុខតូបៗលក់ភេសជ្ជៈ និងតូបលក់គ្រឿងទេសក្នុងផ្សារធំថ្មី កណ្តាលរាជធានីភ្នំពេញ ។

ប្រិយមិត្តអ្នកគាំទ្រកញ្ញា ផេនខេក កំពុងតែឆ្ងល់ថា “តិចលោ! តារាសម្តែងរូបនេះបោះបង់ចោលអាជីពសិល្បៈ ហើយងាកមកបើកអាជីវកម្មផ្ទាល់ខ្លួននៅកម្ពុជាដោយទទួលសិទ្ធលក់ផ្តាច់មុខនូវផលិតផលស៊ិនយ៉ាក៏មិនដឹង” ។ ប៉ុន្តែទោះជាយ៉ាងណា មិនទាន់ដឹងថា កញ្ញា ផេនខេក ប្រកបអាជីវកម្មផ្ទាល់ខ្លួន ឬ ក៏កញ្ញាត្រូវបានក្រុមហ៊ុនភេសជ្ជៈមួយនេះជួលឲ្យដើរផ្សព្វផ្សាយនៅឡើយទេ រង់ចាំការបកស្រាយពីសាមីខ្លួន ៕