បងប្អូនណាធ្លាប់បានប្រើទេ​៖ ឱសថ Eco Slim ក្រសួងសុខាភិបាលប្រកា​សបញ្ឈប់​ចរាចរ ព្រោះប៉ះពាល់សុខភាព​

0
424

សុខភាព៖ ក្រសួងសុខាភិបាលបានចេញសេចក្តីជូនដំណឹងហាមប្រជាពលរដ្ឋមិនឱ្យប្រើ​ឱសថសម្រកទម្ងន់ឈ្មោះ Eco Slim ព្រោះវាធ្វើឱ្យខាតបង់ប្រាក់កាស និង ប៉ះពាល់ដល់សុ​ខ​ភាព យ៉ាងធ្ងន់ធ្ងរ ថែមទាំងថានឹងចាត់វិធានការចំពោះ គណនីហ្វេសប៊ុកឈ្មោះEco Slim Cambodia ដែលកំពុងលក់ និង ផ្សព្វផ្សាយបំផ្លើសហួសពីការពិត។

ដោយសេចក្ដីជូនដំណឹងនោះបានចុះថ្ងៃទី ១៧ ធ្នូ ឆ្នាំ ២០១៧ បានឲ្យដឹងថា«ការផ្សព្វផ្សាយតាមបណ្តាញសង្គមហ្វេសប៊ុកនូវឱសថសម្រកទម្ងន់ឈ្មោះ Eco Slim គ្មានការត្រួតពិនិត្យគុណភាព និង ពុំមានការចុះបញ្ជីការពីក្រសួងឡើយ ។ក្រសួងសុខាភិបាលនឹងមានវិធានការតឹងរ៉ឹងទៅតាមផ្លូវច្បាប់ចំពោះម្ចាស់គណនីហ្វេសប៊ុកឈ្មោះ Eco Slim Cambodia ត្រូវបញ្ឈប់ការនាំចូលផ្សព្វផ្សាយ លក់ចែកចាយឱសថសម្រកទម្ងន់ឈ្មោះ Eco Slim ខុសច្បាប់នេះជាបន្ទាន់»។

Comments