ដូណាល់ ត្រាំ អនុញ្ញាតឲ្យស្រ្តីជនជាតិយ៉េមែន ជួបកូនប្រុសនាដង្ហើមចុងក្រោយលើទឹកដីអាមេរិក

0
173

អាមេរិក៖ ក្រោយ​មានការអំពាវនាវនៅលើបណ្ដាញទំនាក់ទំនងសង្គមម្ដាយជាជនជាតិយ៉េមែនដែលត្រូវអាមេរិកហាមឃាត់មិនចូលទឹកដីអាមេរិកនោះ ត្រូវបានរដ្ឋបាលប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ អនុញ្ញាតឲ្យមកមើលមុខកូនប្រុសជាលើកចុងក្រោយ ខណៈដែលយកូនប្រុសលោកស្រីឈ្មោះAbdullahHassan មានអាយុ២ឆ្នាំ កើតមកមានជំងឺខួរក្បាលធ្ងន់ធ្ងររហូតដល់គ្រូពេទ្យអះអាងថា​រួបគេមិនអាចរស់នៅបានយូរឡើយ។

ថ្វីត្បិតលោកស្រីShaimaSwileh ជាជនជាតិយ៉េមែនក្តី ប៉ុន្តែបច្ចុប្បន្នរស់នៅក្នុងប្រទេសអេហ្ស៊ីប។គួរបញ្ជាក់ថា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំបានចេញបញ្ជាកាលពីឆ្នាំ២០១៧កន្លងទៅ ដោយហាមប្រជាជនមកពី ប្រទេសអ៊ីរ៉ង់ កូរ៉េខាងជើងវេណេស៊ុយអេឡា លីប៊ី សូម៉ាលី ស៊ីរី និងយ៉េមែន ចូលក្នុងសហរដ្ឋអាមេរិក៕

Comments