ភ្នំពេញ៖ ក្មេងវ័យ ១៣ឆ្នាំ នៅមានឈ្មោះជាកុមារី ជី ឈិងលីន ធ្វើឲ្យទស្សនិកជន ខ្នាញ់​ផង ខឹងផង លើវិថីសិល្បៈសម្តែង ព្រោះតែកុមារីដ៏មានពេទកោសលសិល្បៈរូបនេះ ចេះ​ធ្វើទឹកមុខសម្តែងឥខ្ចោះ បត់បែនតាមសាច់រឿងប្អូនស្រីដើរតួ ពិសេសធ្វើចរឹកតួកាច។ឈិ​​​ងលីន ដែលទើបតែប្រឡូកសិល្បៈមិនប៉ុន្មានផង អាចធ្វើឲ្យទស្សនិកជនជាច្រើន លា​​​ន់មាត់សរសើរមិនដាច់ពីមាត់ជាពិសេស រឿង «ផ្កាថ្ម»តែម្តង។

នាពេលថ្មីនេះ ឈិងលីន កំពុងតែដើរតួតម្សត់វិញម្តង នៅក្នុងសាច់រឿងមួយ​ដែលមាន​ចំ​ណងជើងថា«រវាងយើង»ដែលបានចាក់ផ្សាយនៅទូរទស្សន៍បាយ័ន រៀងរាល់ថ្ងៃ ច័ន្ទ ​ដ​ល់​ថ្ងៃ ប្រហស្បត៍ វេលាម៉ោង៨ដល់៩យប់ ក៏ធ្វើឲ្យអ្នកទស្សនាបែរជាសរសើរផងដែរ លើ​កា​រប្តូរចរឹក​តួសម្តែងពីកាចមកស្រគត់ស្រគុំ កម្សត់។

ដោយសារតែទេពកោសលរបស់ប្អូនស្រីដែលមានតាំងពីកំណើត កុមារី ឈិងលីន បាន​ធ្វើឲ្យម្ចាស់ផលិតករជាច្រើនចង់បានប្អូនស្រីមកធ្វើការជាមួយ។នាពេលថ្មីៗនេះ ប្អូនស្រី​ទើបតែទទូលបានខ្សែភាពយន្តខ្នាតធំរបស់ផលិតកម្មមហាហង្សគឺរឿង «លោកឪពុក»ដែ​លមានការចូលរួមដោយសិល្បករសិល្បការិនី ជើងចាស់ និងថ្មីជាច្រើនរូបទៀតផង៕