ភ្នំពេញ​៖ បង្ហាញពីហេតុផលថា នាមជាតារាមួយរូប គឺត្រូវតែប្រកាន់ភ្ជាន់នូវ អត្តចរិតថ្លៃថ្នូរ ឬអាចហៅបានថា​មិ​ន​​​ត្រូវធ្វើចរិតតារាល្បី បើមិនដូច្នេះទេ អ្នកទាំងនោះ នឹងត្រូវស្អុយឈ្មោះជាមិនខាន ដោយសារតែមានការទម្លាយច​រិត​​ពិត ពីអ្នកដែលមានការទើសទាល់ចិត្តជាមួយ។ ពី គណនីហ្វេសប៊ុកលោក Eco Vak Song ដែលជាអ្នក ដឹ​កនាំ​ ប្រចាំផលិតកម្មរស្មីហង្សមាសម្នាក់ បានបង្ហោះសារបង្ហាញពីអត្តសញ្ញាណ តារាចម្រៀងក្នុងទ្រនំហង្សមា​ស​បី​ដួ​ង​ ដែលមហាជនអ្នកគាំមិននឹកស្មានដល់។​

ម្ចាស់គណនីហ្វេសប៊ុក ជាអ្នកដឹកនាំសម្តែងកម្នាក់នៅផលិតកម្មហង្សមាស ក៏បានបង្ហាញថា តារាចម្រៀងបីដួង ដែលនិយាយ​ទម្លាយអំពីចរិតពិត ក្នុងនោះមាន លោក ឆន សុវណ្ណរាជ កញ្ញា​ សុគន្ធ និសា និង លោក ហ្សូណូ ។ ដោ​យ​លោកបានសរសេរបញ្ជាក់ថា ៖ “តារាចម្រៀងទាំងបីរូប បង (រា​ជ​\​ហ្សូ​​ណូ\និសា ) ពួកគាត់កាន់តែល្បីកា​ន់​​តែ​​អោ​​ន ការងារទៀងពេល គោរពឲ្យតម្លៃមនុស្សជុំវិញខ្លួន មិនចេះទា​ម​ទា​​រឬរអ៊ូរពេលធ្វើការទេ ចរិតល្អគ្រប់គ្នាលឺឈ្មោះ​ចង់ធ្វើការជាមួយម៉ង ទោះធ្វើការហត់លំបាកយ៉ាងណា តែសប្បាយចិត្តនឹងធ្វើការជាមួយ ប្រឹងដើម្បីឲ្យល្អទាំ​ង​អស់គ្នា ។ សំខាន់ចេះគោរពនិងឲ្យតម្លៃគ្នា មនុស្សល្អក្លិនក្រអូបសា​យ​ភា​យ​”៕