សន្និបាត គណបក្សប្រជាជនកម្ពុជា សម្រេចបញ្ជូលបុគ្គលសំខាន់ៗ ៧រូប ជាសមាជិកគណៈអចិន្ត្រៃយ៍

0
117

ភ្នំពេញ៖ គណបក្សប្រជាជនកម្ពុជា បានបើកណៈកម្មាធិការកណ្តាលគណបក្សលើកទី៤១ អាណត្តិទី៥ របស់ខ្លួនរយៈពេល៣ថ្ងៃ នៅមជ្ឈមណ្ឌលពិព័រណ៍ និងសន្និបាតកោះពេជ្រ ចាប់តាំងពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៨។ សន្និបាតរយៈពេល៣ថ្ងៃនេះ មានបញ្ហាប្រឈមជាច្រើនត្រូវបានលើកយកមកពិភាក្សា ហើយការងារជាយុទ្ធសាស្ត្រជាច្រើនត្រូវបានដាក់ចេញក្នុងការបម្រើជាតិ និងប្រជាជនឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ថែមទៀត។ សន្និបាតនេះ ក៏បានសម្រេចបញ្ចូលបុគ្គលសំខាន់ៗចំនួន៧រូបជាសមាជិកគណៈអចិន្ត្រៃយ៍ផងដែ។

សមាជិកអចិន្រ្តៃយ៍ថ្មីទាំង៧រូបនោះរួមមាន៖

១៖ លោក ជា សុផារ៉ា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់
២៖ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ
៣៖ លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
៤៖ លោក វង្ស ពិសេន អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ
៥៖ លោក សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស
៦៖ លោក ឥត សារ៉ាត់ នាយសេនាធិការចម្រុះ កងយោធពលខេមរភូមិន្ទ
៧៖ លោក ហ៊ុន ម៉ាណែត មេបញ្ជាការកងទ័ពជើងគោក។ បច្ចុប្បន្នគណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សនយោបាយចាស់ទុំ និងរឹងមាំជាងគេនៅកម្ពុជា មានសមាជិកចិន្រ្តៃយ៍គណបក្សប្រជាជនកម្ពុជាមានចំនួន៣៧រូប និងសមាជិកគណៈកម្មាធិការកណ្តាលចំនួន ៨៦៥រូប៕

Comments