មាស សាលី ដឹកដៃប្អូនប្រុសចូលសាន់ដេ មិនទាន់បានប៉ុន្មានផង ចេញបទថ្មីរួមគ្នា! ឡូយកប់!!

0
404

ភ្នំពេញ៖ គេនៅចាំបានថា ចុងខែវិច្ឆិកា ២០១៨ មាស សាលី បានដឹកដៃប្អូនប្រុសរូបសង្ហាលោក វេហាស៍ឡើងប៉ុស្តិ៍ទូរទស្សន៍ MY TV ច្រៀងរួមជាមួយលោកប្រមាណពីរបីបទ មានទាំងចង្វាក់ញាក់ និងរ៉េបនោះ ពេលនេះលោកបានចេញបទចម្រៀងរួមគ្នាលើកដំបូង​បង្កឲ្យមានការភ្ញាក់ផ្អើលសន្ធឹក​ត្បិតថា បទថ្មី «ធៀបការ Calling» ដែលត្រូវបានប្រភពឲ្យដឹងថា ជាស្នាដៃរបស់លោក មាស សាលី ផ្ទាល់នោះ បង្កប់ទៅរឿងចុកចាប់ផ្សារ យកលុយចងដៃការអស់ ខ្វះមុខខ្វះក្រោយ​ មានពេលខ្លះក៏ត្រូវញ៉ាំមីឆា ពេលខ្លះក៏ហូបបាយកកជាមួយសៀងប្រៃក៏មាន។

ក្រៅពីការចាប់អារម្មណ៍​លើអត្ថន័យបទចម្រៀង មហាជនមានការលើកសរសើរលោក វេហាស៍ ថា មានសមត្ថភាពច្រៀងពីរោះមិនចាញ់បងប្រុស​ប៉ុន្មានឡើយ ហើយថ្ងៃអនាគតទំនងជាមានប្រជាប្រិយភាពខ្លាំងទៀតផង ព្រោះទាំងសំឡេង និងរូបកាយ ស្អាតសង្ហា មិនធម្មតាទេ។

https://web.facebook.com/SUNDAY.PRODUCTION.SD/videos/658523551211014/

Comments