ភ្នំពេញ៖ ថ្មីៗនេះ តារាសម្តែងដែលទស្សនិកជនស្គាល់ និងតែងហៅនាងថា ជីដូនកាកី ស្រីម៉ុច បានទម្លាយ នូវរូបរាងស្លីមខ្លាំង នៅក្នុងបណ្តាញសង្គម ដោយក្នុងនោះ អ្នកនាង បានស្លៀកឈុតស៊ីអារម្មណ៍ជាច្រើនឈុត ធ្វើឲ្យអ្នកមើល ស្ទើរតែឈាមច្រមុះ។ អ្វីដែលសំខាន់គេសង្កេតឃើញថា សម្រស់ និងរាងរបស់អ្នកនាង នៅតែមិនធម្មតាដដែ ល​ហាក់ដូចជាមិនចាស់ ជ្រីវជ្រួញ ទៅតាមអាយុទាល់តែសោះ។ នៅក្នុងហ្វេសប៊ុក តារាសម្តែងរន្ទឺលើសងារកំពូលតារាស៊ិចស៊ី ដែលមានឈ្មោះថា ជីដូនការកី ស្រី ម៉ុច ក៏បានស្រា​ យចម្ងល់លើរូបសម្ផស្សនាងដែលមើលទៅនៅក្មេងជាងវ័យ។ ដោយនាងបញ្ជាក់យ៉ាងដូច្នេះថា៖« រយៈពេលមិនបាន​បីខែ រូបរាងខ្ញុំបានផ្ដូរទាំងអស់ ដោយសារតែ doctor ដ៏សង្ហារ @Lee Ju Hong ខ្ញុំពិតជាអគុណដល់ DC De​r​​m​o ដែរបានណែនាំ doctor ដ៏មានជំនាញ ច្បាស់លាស់ អោយខ្ញុំ »។ គួរបញ្ជាក់ផងដែរថា ស្រីម៉ុច ជាតារាមួយរូប ដែ​ល​មានភាពល្បីល្បាញ នៅក្នុងវិស័យសិល្បៈ ជាមួយនឹងការសម្តែងបទចម្រៀង និងថតខ្សែភាពយន្តជាច្រើន។ ប៉ុ​ន្តែ​​ក្រោយមក អ្នកនាង ក៏បានសាងគ្រួសារដ៏កក់ក្តៅមួយ រហូតធ្វើឲ្យអ្នកនាង សម្រចចិត្ត បោះបង់វិថីមួយនេះ ចោលទាំងស្រុង៕