ភ្នំពេញ៖ គូស្នេហ៍មួយគួដែលជាតារា សម្តែងដ៏មានប្រជាប្រិយនិងជោគជ័យលើជំនួញដែលបានពុះពារគ្រប់ឧបសគ្គ ទាំងអស់ រហូតបានរៀបមង្គលការជាមួយគ្នានៅថ្ងៃទី១៥ ខែមិនា ឆ្នាំ២០១៦ កន្លងទៅនេះ ដែលពេលនោះបានធ្វើឲ្យផ្ទុះការកក្រើកនៅក្នុងបណ្តញសង្គម។ ខណៈដែលលោក គឹម សីហា ជាស្វាមីបង្ហាញជំហ៊ចង់បានកូនចំនួន១០នាក់ បើបានឆាប់ក៏ល្អ។
តែបើយើងក្រឡេកទៅមើលជីរភាពរស់នៅ ក្រោយរៀបការពេញក្រឹតប្រពៃណីខ្មែររបស់អ្នកទាំងពីរ គឺហាក់បីដូចជាមានការមមារញឹកណាស់ព្រោះអ្នកទាំងពីរកំពុងតែមានអាជីវកម្មផ្ទាល់ខ្លួន មួយគឺ ហាងលក់ផលិតផលថែរសម្រស់ដែលមានឈ្មោះថា MoMo By Serymom។
ពិតណាស់ថ្វីត្បិតតែអ្នកទាំងពីរបាត់មុខនៅក្នុងវិស័យសិល្បៈពេលនេះមែន តែយើងក៏បានឃើញអ្នកទាំងពីផុសរូបស្វីតៗជាមួយនឹងគ្នានៅក្នុងបណ្តាញសង្គមរបស់ខ្លួនជាញឹកញាប់ ហើយអ្វីដែលគួរឲ្យកត់សម្គាល់នោះគឺនៅប៉ុន្មានថ្ងៃមុននេះអ្នកទាំងពីរបានឡាយវីដេអូជាមួយគ្នាហើយក៏ឃើញថាមានការសំណូមពរ និងសំណួរសាកសួរអ្នកទាំងពីរជាច្រើន ។ បើយើងស្តាប់តាមចម្លើយរបស់អ្នកនាង គង់ ចាន់ស្រីមុំ បាននិយាយថា ប្តីរបស់អ្នកនាងលោក សីហា គឺចង់បានខ្លាំងណាស់តែដោយសារតែអ្នកនាងមានសុខភាពខ្សោយទើបត្រូវពន្យាពេលបន្តិចសិនដើម្បីថែរក្សាសុខភាព។អ្វីដែលចាប់អារម្មណ៍មួយទៀតនៅក្នុងវីដេអូនោះគឺ អ្នកនាង គង់ ចាន់ស្រីមុំ បានសួរទៅលោក សីហា ថា « បងចង់បានកូនប៉ុន្មាន» លោក សីហា ក៏ឆ្លើយ ថា«១០នាក់» តែក៏ត្រូវបានអ្នកនាង គង់ ស្រីមុំ ចំអន់ទៅវិញថា « បងអែង ទៅយកមេជ្រូកទៅ» ហាសហាស្តាប់ទៅដូចជាស្វីតដល់ហើយ តែការពិតនេះជាសំដីលេងសើចរបស់អ្នកទាំងពីរសោះ។
តែយ៉ាងណាមិញ គោលបំណងរបស់អ្នកទាំងពីរគឺចង់បានកូនភ្លោះហើយយើងក៏សង្ឃឹមថា គួស្នេហ៍មួយនេះនឹងមានដំណឹងល្អឆាប់ៗហើយទទួល បានកូនភ្លោះដូចបំណង។
តោះទៅទស្សនាវីដេអូរបស់ទាំងអស់ពីរតិចមើលថាតើមានសំនួរអ្វីខ្លះពីអ្នកគាំទ្រ៕
