ភ្នំពេញ៖ បន្ទាប់ពីរឱកាសគ្រងម្កុដ Miss Grand International ឆ្នាំ២០១៧ ដែលពោរពេញដោយប្រជាប្រិយភាព លើគ្រប់វិញ្ញាសារ មុនវគ្គផ្តាច់ព្រ័ត្រនោះ កញ្ញា ខ្លឹម ស្រីគា ហាក់បីដូចមិនសប្បាយចិត្តនូវលទ្ធផលនេះ។ បីទោះ ជាយ៉ាងននេះក្តី ក៏នូវតែមានអ្នកគាំទ្រ និង ចូលចិត្តស្រលាញ់គាំទ្រកញ្ញា ខ្លឹម ស្រីគា ព្រោះថា បេក្ខភាពMiss Gra nd International ត្រូវបានគេសម្គាល់ឃើញថា នាងបានប្រឹងប្រែងអស់ពីសមត្ថភាព បើទោះបីជាមានកន្លែងខ្លះ មានភាពខ្វះខាត និងទទួលរងការរិះគន់ក៏ដោយ។ក្នុងគ្រាដែល ស្រីគា បានវិលមកប្រទេសកម្ពុជាវិញ បង្ហាញពីរូបភាពជួបជុំជាមួយគ្រួសារ ស្រីគា បានភ្ជាប់នូវសារមួយដែលបង្ហាញឲ្យអ្នកគាំទ្របានឃើញ។ ដោយនាងសរសេរបង្ហាញនៅក្នុងគណនីហ្វេសប៊ុកថា «គ្មានថ្ងៃយល់ឡើយ ពីអារម្មណ៍ នឹងអត្ថន័យ មួយនេះ បើគ្មានលោកទាំងពីរកូនក៏មិនមានថ្ងៃនេះដែរ លោកទាំងពីរជាចំណែកនៃជីវិតកូនៗ ធ្វើអស់ពីសមត្ថភាពហើយ គឺបានលទ្ធផលបែប ណាកូនក៏ព្រមទទួលស្គាល់វា»។ គួរបញ្ចាក់ផងដែរថា មានអ្នកគាំទ្រជាច្រើន សម្តែងនូវសេចក្តីសោកស្តាយ ដែល កញ្ញា ពុំបានទទួលជ័យជំនះ ក៏ដូចជាលើកទឹកចិត្តបន្ថែម ទៅដល់កញ្ញាដ៏ស្រស់ស្អាតម្នាក់នេះ ដែលមានភាពក្លា ហាន ក្នុងការប្រកួតនៅលើឆាកដ៏អស្ចរ្យមួយនេះ៕