ភ្នំពេញ៖ ក្រោយពីមានការភ្ញាក់ផ្អើលសារត្អូញត្អែពីក្រុមគ្រួសារកីឡាការិនីម្ចាស់មេដាយមាសតៃក្វាន់ដូបីជំនាន់ ក​ញ្ញា​​ ស៊ន សៀវម៉ី ពេលត្រូវការថវិកាវះកាត់ជង្គង់មិនមានថវិកា ថវិកា ប្រកួតស៊ីហ្គេមថ្មីៗក៏មិនទទួលបាន។ ប៉ុ​ន្តែ​ក្រោ យ សៀវម៉ី ចេញសារបកស្រាយពីអចេតនារបស់បងប្រុស ស៊ន អេលីត តែរំពេចក៏ត្រូវបានសម្តេចនាយករដ្ឋ​មន្រ្តីប្រកាសបរិច្ចាកថវិកា ឧបត្ថម្ភថ្លៃកីឡាការិនីម្ចាស់មេដាយមាសស៊ីហ្គេមបីជំនាន់រូបនេះ នូវទឹកប្រាក់មួយម៉ឺនដុល្លារសម្រាប់ការព្យាបាលរបួសនេះ។

ផ្ទុយពីសារដែលមុននេះ លោក ស៊ន អេលីត បង្ហោះបង្ហាញពីការតូចចិត្តតូចថ្លើម និងការខិតខំប្រឹងប្រែងរបស់ប្អូ​ន​​ស្រី កញ្ញា ស៊ន សៀវម៉ី ថានាងដើម្បីជាតិ ខំឡើងប្រកួតទាំងជើងឈឺ តែពេលឈឺមិនមានអ្នកណាយកចិត្តទុក្ខ​ដា​​​​ក់ សូម្បីត្រូវទៅវះកាត់ជង្គង់នៅប្រទេសកូរ៉េ ក៏ត្រូវចេញចេញលុយខ្លួនឯង ឯប្រាក់ថ្លៃប្រកួតស៊ីហ្គេមនៅមិនបាននោះ នៅរសៀលថ្ងៃទី២៧ខែតុលា លោកបានបង្ហាញភ្ជាប់នឹងសារ ថ្លែងអំណរគុណសម្ដេចទាំងទ្វេរ។
ក្នុងសារនោះ លោក ស៊ន អេលីត បងប្រុស កញ្ញា ស៊ន សៀវម៉ី បានរៀបរាប់ថា «ក្នុងនាមខ្ញុំបាទជាបងប្រុសប​ង្កើ​ត​កីឡាការិនី ស៊ន សៀវម៉ី សូមគោរពថ្លែងអំណរគុណ ចំពោះសម្តេចអគ្គមហាសេនាបតី តេ ជោ ហ៊ុន សែន និងសម្តេចគ​តិព្រឹ​ទ្ឋ​ប​ណ្ឌិត ដែលតែងតែយកចិត្តទុកដាក់ ចំពោះសុខទុក្ខកីឡាករ កីឡាការិនីគ្រប់រូប។ ខ្ញុំបាទ និងក្រុមគ្រួ​​សារ»។ ក្នុ​ង​​នោះ លោក ស៊ន អេលីត បានបញ្ជាក់ថា « សូមគោរពដឹងគុណសម្តេចទាំងទ្វេរ ដោយស្មោះដោយបានឧបត្ថមទឹកប្រាក់ចំនួន១ម៉ឺនដុល្លារដល់ការព្យាបាលជង្គង់របស់កីឡាការិនី ស៊ន សៀវម៉ី»។