ភ្នំពេញ៖ រំពេចពីព័ត៌មានទម្លាយពិធីក្រាបផ្ទឹម តារាចម្រៀង សុគន្ធ នីសា និងគូដណ្តឹងធ្វើនៅសណ្ឋាគារសូហ្វីតែល ក៏ផ្ទុះចេញផងដែរ ពីរូបថត Pre Wedding អតីតសង្សាបណ្តូលចិត្តសុគន្ធ នីសា គឺ កវីសុខ ជំនោរនិង គូដណ្តឹង វ័យក្មេងជាបុគ្កលិកធនាគារ។ ដែលហាក់បង្ហាញឲ្យឃើញថា អត្តីតគូស្នេហ៍មួយគូនេះកំពុងប្រជែងគ្នា រើសយកវេលាក្រាបផ្ទឹម។

ក្នុងសំលៀកបំពាក់កូនកំលោះកូនក្រមំ មួយសន្លឹកអង្គុយក្នុងអារម្មណ៍ដ៏ស្ងៀបស្ងាត់ ងាក់មុខរកគ្នា ក៏ផ្សំជាមួយនឹងរូបថតស្ថិតក្នុងសំលៀកបំពាកសាមញ្ញបណ្តើរគូដណ្តឹងអូសកាប៊ូបខោអាវ កាត់ទ្រូងផ្លូវលើទឹកដីខេត្តមណ្ឌល់គិរី ។ រូបភាពទាំងនេះក៏ត្រូវបានអះអាងថា«ជារូបថតផ្តិតនិងទេសភាព ដែលលោក សុខ ជំនោរ និងគូស្នេហ៍ថត Pre Wedding សម្រាប់តុបតែងក្នុងពិធីអាពាហ៍ពិពាហ៍»។

តែយ៉ាងណា លោក សុខ ជំនោរ មិនបានសារភាព បង្ហាញពីថ្ងៃក្រាបផ្ទឹមនិងគូដណ្តឹងវ័យក្មេងនៅថ្ងៃណាឲ្យប្រាកដ ដើម្បីឲ្យអស់ចម្ងល់មហាជននោះទេ ក្រៅពីលោកអះអាងថា គឺមិនយូទៀតទេ ខ្ញុំនិងគូដណ្តឹងនិងដល់ថ្ងៃចូលរោងការហើយ»។ ទន្ទឹមនោះក៏មានមតិមហាជនជាច្រើន បានលើកឡើងថា «គ្រាដែលលោក សុខ ជំនោរ ទម្លាយរូបភាពភ្ជាប់ពាក្យនឹងគូដណ្តឹងនារីវ័យក្មេង អតីតសង្សា លោក សុខ ជំនរ តារាចម្រៀង សុគន្ធ នីសា ក៏ធ្លាយផងដែរ ពីសុគន្ធ នីសា ធ្លាយដំណឹងភ្ជាប់ពាក្យជាមួយគូស្នេហ៍អាណិកជនខ្មែរអាមេរិក។ តែពេលនេះពេលធ្លាយដំណឹង សុគន្ធ នីសា រៀបពិធីក្រាបផ្ទឹមនៅសណ្ឋាគារ សូហ្វីតែល ក៏ត្រូវបានលោក សុខ ជំនោរ ទម្លាយរូបថត Pre Wedding ។ ក្នុងនោះមហាជន ក៏លើកឡើងទៀតថា « អតីតគូស្នេហ៍នេះកំពុងប្រជែងគ្នាចូលរោងការ»។