សៀមរាប៖ មហាជនជាច្រើននៅលើបណ្ដាញសង្គមផ្ទុះការភ្ញាក់ផ្អើលជាខ្លាំង ខណៈប្រទះវត្តមានតារាសម្ដែងក្បាច់គុណល្បីមួយរូបរបស់ចិនគឺលោក Nicholas Tse នៅលើដែនដីអង្គរខេត្តសៀមរាប។

ឆ្លងតាមរយៈរូបភាពជាច្រើនសន្លឹករបស់តារាសម្ដែងល្បីខាងលើនេះ ត្រូវបានអ្នកគាំទ្រនាំគ្នាចែករំលែកជាហូហែរ ហើយអ្នកខ្លះលាន់មាត់ថា« ស្ងាត់ៗមកលេងស្រុកខ្មែរ ដោយមិនឲ្យដំណឹងមុនសោះអាយឌល»។

គួរបញ្ជាក់ផងដែរថាលោក Nicholas Tse មិនបានមកដើរកម្សាន្តលក្ខណៈឯកជនតែម្នាក់ឯងនោះទេ ដោយរូបលោកមកជាមួយនឹងក្រុមការងារ ក៏ដូចជាចុងភៅល្បីឈ្មោះម្នាក់ទៀត ហើយការមកដល់ទឹកដីកម្ពុជាលើកនេះ ត្រូវបានអ្នកគាំទ្រដាក់ការសង្ស័យថា លោក Nicholas Tse មកក្នុងគោលបំណងថតកម្មវិធីមួយ ដែលមានឈ្មោះថា «Celebrity Chef: East vs. West» ដែលជាកម្មវិធីធ្វើម្ហូប និងដើរភ្លក់រសជាតិអាហារនៅតាមបណ្ដាប្រទេសផ្សេងៗផងដែរ។

谢霆锋在暹粒菜市场买菜呢 赶紧去偶遇吧~

បាន​បង្ហោះ​ដោយ 柬单网 នៅ សុក្រ 21 ធ្នូ 2018