ភ្នំពេញ៖ រំពេចពីស្នាមញញឹមបិទបាត់មិនជិត ដែលទទួលបានកាដូខ្សែកពេជ្រមួយខ្សែថ្ងៃខួបកំណើត ។ ដែលស្នាម​​​​​ញញឹមននេះក៏ត្រូវបានគេមើលឃើញថា ទុក្ខហ្មងសៅប៉ុន្មានរាត្រីមុននេះដែលអ្នកនាង ទូច ស្រីល័ក្ខ​បើកឡាន​បុកម៉ូតូនោះក៏នឹងត្រូវរសាយអស់ហើយដែរ។ តែយ៉ាងណា សារស្រីស្រស់ មិនខ្វះកាយវិការសិល្បៈក្រមិចក្រមើម នាង ទូច ស្រីល័ក្ខ នៅតែបង្ហាញពីការតូចចិត្តតូចថ្លើម ល្បីរឿងបើកឡានបុកម៉ូតូ។

តាមការបង្ហាញនៅក្នុងគណនីហ្វេសប៊ុក អ្នកនាង ទូច ស្រីល័ក្ខ និងបុរសរងគ្រោះក្នុងគ្រោះថ្នាក់ចរាចរណ៍នោះ បាន​​​​​​ដោះស្រាយបញ្ចប់រឿងអស់ហើយ ខណៈអ្នកនាង ទូច ស្រីល័ក្ខ បង្ហាញពីដំណើរទៅសួរសុខទុក្ខបុរសរងគ្រោះដល់ផ្ទុះនិងបានថតរូបបង្ហាញពីការទទួលខុសត្រូវ ដែលនាងបានប្រគល់ថវិកា ទាំងថ្លៃព្យាបាលនិងថ្លៃជួសជុលម៉ូតូ។ ប៉ុន្តែ​អ្វីដែលនាងបង្ហាញឲ្យមានការភ្ញាក់ផ្អើលថ្មី លើគ្រោះដដែលនោះ គឺ តារាចម្រៀងនិងសម្តែងរូបនេះ កំពុងតូចចិត្តនឹងព័ត៌មានដែលល្បីនិងរឿងនេះដដែលនដែរ ។

ក្នុងហ្វេសប៊ុក អ្នកនាង ទូច ស្រីល័ក្ខ បានលើកឡើងយ៉ាងដូច្នេះថា «ដេកមែនទែន មែនដេកលេងៗទេណា ហើយក៏មែនចូលចិត្តនិយាយកុហកគេដែរ មនុស្សខ្ញុំនិយាយត្រង់ ធ្វើត្រង់ ខ្ញុំខុសខ្ញុំទទួល ខំណាស់លោកអើយគ្រប់យ៉ាងចង់ធ្វើឲ្យយបងប្អូនសប្បាយចិត្ត សុំត្រឹមតែបងប្អូនសប្បាយប៉ុណ្ណឹងមានក្តីសុខបាត់ហើយ »។

ក្នុងសារនោះតារាស្រីរូបនេះក៏អះអាងដែរថា «ខំធ្វើបទថ្មីភ្លេងថ្មីនិពន្ធថ្មីដើម្បីអី ? គឺលើកកស្ទួយនៅវិស័យសិល្បៈខ្មែររបស់យើងឲ្យកាន់តែរីកចំរើន ដល់ខំធ្វើផលិតបទថ្មីមិនងាយបានល្បីទេលោក មកល្បីលឿនបីថ្ងៃ អារឿងបុកគេអូសម៉ូតូចូលក្រោមឡានខ្ញុំអូសជិត១០០០ម៉ែតអីណាវិញ»។ បន្ថែមសារដែលពោលឡើងក្នុងន័យតូចចិត្តតូចថ្លើម​លើការផ្សព្វផ្សាយ ដែលហេតុនាងបង្កគ្រោះថ្នាក់ចរាចរណ៍ ដែលថា តែរឿងអាក្រក់ក៏ចុះផ្សាយលឿនម្លេះហើយនិយាយប្រឌិតលើសការពិត។

ស្រីល័ក្ខបន្តថា «ធ្វើឲ្យខ្ញុំជាសាមីខ្លួនហួសចិត្តគិតថាបើ១០០០ម៉ែតមែនពិតម្លោះខ្ញុំនេះមិនអាចមកដេកលក់ស្រួលជាមួយកូនខ្ញុំអញ្ជឹងទេ។បើនិយាយត្រូវគ្មាននរគេថាទេ ហើយចេះតែចុះទទេៗខូចកេរ្តឈ្មោះខ្ញុំ អញ្ជឹងសូមអាណិតខ្ញុំជាសាមីខ្លួនផង ហើយអារឿងចឹងល្បីលឿនណាស់»។