ភ្នំពេញ៖ អ្នក​នាង ជេននី រ័ត្ន ដែល​ដកខ្លួន​ចេញ​ពីការងារសិល្បៈ​ពីកៅអី​ពិធីការិនី ឲ្យ​រូប​កា​យ​​​ដ៏​ស្រ​ស់​ខ្ចី​ មក​មមាញឹក​នឹង​ការ​ងារ​បើ​កហាងថែរក្សាសម្ផស្ស​និង​កែសម្ផស្ស និង​ជំនួញ​អា​ហា​រ​ដ្ឋាន​ផ​ង​នោះ ។ ថ្មីៗអតីតពិធីការិនីក្លាយ​ជានាយិការហាងកែសម្ផស្ស Master Beauty រូប​នេះ​​​ ​ប្រ​កា​​សចែក​រំ​លែកចំណេះ​ជំនាញដល់ដោយ​ឥតគិតថ្លៃ ពិសេ​ស​សភា​ពនា​រី​ក្រី​ក្រ​ម​ក​ពី​ប​ណ្តា​ខេ​ត្ត។  ​

​បង្ហាញ​នូវទឹក​ចិត្តដ៏​ទូលំទូលាយ​នៅ​ក្នុង​ផេកហ្វេសប៊ុក​ Master Beauty by Kezia Ca​m​bo​d​ia នាយិការហាងកែសម្ផស្ស អ្នកនាង ជេននី រ័ត្ន បានបង្ហាញថា «​ឳកា​ស​ពិសេ​ស​ស​ម្រា​ប់​អ្ន​ក​ចង់​រៀន​កែស​ម្ផស្ស​ក្រុមហ៊ុន Master Beauty by Kezia Cambodia»។ អតីតពិធីការិនី ដែល​រមែងបង្ហាញ​វត្តមាន​ក្នុង​សកម្មភាពមនុស្សធម៌ ទោះដំណើរមនុស្សធម៌​ត្រូវចំណាយ​ចម្ងាយផ្លូវឆ្ងាយ​យ៉ាងណាក៏​មិនរា អ្នកនាង ជេននី រ័ត្ន ដែល​កំពុងជោគជ័យ​លើ​ជំនួញ​បើក​ហាង​កែសម្ផស្សនិង​ទើបពង្រីកទីតាំងថ្មីបន្ថែម ពីផ្លូវ​ទេពផន មក​ទីតាំងថ្មីនៅខាងលិច​អតីតរង្វង់មូលទួលគោក អ្នកនាងបានបញ្ជាក់ថា   Master Beauty by Kezia Ca​m​bo​d​ia បានផ្ដល់ឳកាសសម្រាប់អ្នកដែលនៅតាមខេត្ត និងអ្នកមិនសូវមានជីវភាពធូធារ ដោយ​ប​ង្រៀន​ពុំចាំ​បាច់​បង់​ប្រាក់​ឡើយ​។​ជ្រើរើ​សចំ​នួន​១​៥​នាក់​ដូច​ជាអ្ន​ក​ត​រោម​ភ្នែក​១​០នា​ក់,​អ្នក​ប៉ាក់​ចិញ្ចើ​មចំ​នួន​៥នា​ក់»។

បន្ថែមពីការអះអាងថា អ្វី​ដែលខ្ញុំអាចរួមចំណែកការងារសង្គម ក៏​ធ្លាប់​បាន​ចូលរួមច្រើន​ហើយដែរ តែពេលនេះ​ក៏​ចង់ផ្តល់​ចំណេះជំនាញ​ដល់អ្នកដែលមានជីវភាពខ្វះខាត ដែ​ល​ចង់មាន​ចេះជំនាញនេះកន្លងមកតែគាត់មិន​មាន​លទ្ធភាព ពេលនេះ Master Beauty by Kezia Ca​m​bo​d​ia និងផ្តល់ឳកាសជួនពួកគាត់ដោយ​ពុំគិតថ្លៃ។ អ្នកនាង នាយិការ Master Beauty by Kezia Ca​m​bo​d​ia  ក៏បង្ហាញថា «​មាន​ចំណាប់​អារម្មណ៍ចង់មក​ទទួលឳកាស ដែល​ Master Beauty by Kezia Ca​m​bo​d​ia ប្រកាសផ្តល់ជួននេះ អាច​ទំនា​ក់ទំ​នង​ជាមួ​យ​លេ​ខទូ​រស័ព្ទ ០១៦ ៥៥ ៦៥ ៦៦»៕​