ពិតទេ៖ ផ្សែងធូប ក៏បង្កផលប៉ះពាល់សុ​ខ​ភាពមនុស្សដូចជក់បារី

0
263

សុខភាព៖ ការដុតធូបបន់ស្រន់គឺជាទំនៀមទម្លាប់មួយដែលយើងតែងតែប្រើប្រាស់ពីបុរា​ណ​​កាលមកម្ល៉េះ ប៉ុន្តែតើអ្នកដឹងទេថា ធូបនេះហើយគឺជាឃាតករលាក់មុខមួយ ដែលអា​ច​​បង្កគ្រោះថ្នាក់មកដល់យើងដោយមិនដឹងខ្លួន។ ថ្វីត្បិតតែមនុស្សយើងមិនជក់ធូប ដូចជាជក់បារីពិតមែន ប៉ុន្តែការហិតផ្សែងធូបគឺជារឿងដែលមិនល្អនោះទេសម្រាប់សុខភាព ដោយសារតែក្លិនរបស់ធូបខ្លះត្រូវបានគេកែច្នៃអោយមានក្លិនក្រអូប មនុស្សភាគច្រើនតែងតែមិនបានប្រយ័ត្នព្យាយាមស្រូបយកពួកគេ។

បញ្ហាគឺនៅត្រង់ថា ផ្សែងរបស់ធូបទាំងនោះគឺមានផ្ទុកសារធាតុពុលបីប្រភេទដែលរួមមា​ន​​ សារធាតុមូតាសែននិច សែនូតុសិច និងស៊ីតូតុសិច ដែលសារធាតុទាំងបីនេះគឺសុទ្ធតែជា​ពពួកបង្កជាជម្ងឺមហារីក។ ដូចនេះសម្រាប់អ្នកដែលឧស្សាហ៍ដុតធូបសែនព្រេនជាដើម គួរតែព្យាយាមចេញពីទីនោះបន្ទាប់ពីដុតធូបរួច ដើម្បីជៀសវាងការប៉ះពាល់នៅថ្ងៃក្រោយ។

Comments