ភ្នំពេញ៖ សារស័ព្ទរៀបរាប់ទាំងក្ដុកក្ដួលអួលដើមករ​របស់ តារាចម្រៀងប្រចាំផលិតកម្ម​ថោន​ លោក ករុណា ពេជ្រ​ គ្រាលោកឪពុកដែល​ដេកដួលនៅលើគ្រែព្រោះតែជំងឺ​រួមរិត​​​កាយ​​អស់ជាច្រើនឆ្នាំ​អាចនិយាយបានវិញខ្លះ ​។

ម្ចាស់បទ​”ហេតុអ្វីអោយបងស្គាល់អូន​”​ បានបង្ហោះ​សារទាំងទឹកភ្នែក​សស្រាក់ថា«​កាដូ​ថ្ងៃ​ Christmas ឆ្នាំនេះ គឺ​ កាដូប៉ាអោយកូន ហើយជាកាដូដែលកូនហូរទឹកភ្នែក​មិន ឈប់…​»​លោកបានបន្តទាំង​ក្ដីរំភើបថា«​ព្រោះខានលឺ​សម្លេងប៉ាជិតមួយឆ្នាំហើយ​បន្ទាប់ ពី​​​គ្រូ​​​ពេទ្យ​ បង្រៀនអោយប៉ារៀននិយាយ​ រឺ​ រាប់លេខតាមគេ​ ប៉ាបានព្យាយាមរាប់ដល់​ 20 ទោះ​​សម្តី​​​ខ្សោយ​​ក៏ដោយ ទោះបីពេលនេះ​ ប៉ាមិនទាន់ស្គាល់កូន​ និង​ក្រុមគ្រួសារ យើង​​ឡើងវិញ​​​យ៉ាង​​ណា​ក៏ដោយ​»​។​

លោក ករុណា ពេជ្រ​ ក៏បញ្ចាក់បន្ថែប​អោយមហាជនជាពិសេសអ្នកគាំទ្ររបស់​​លោក​​បាន​​​​ដឹង​​កាន់តែច្បាស់ថាបច្ចុប្បន្ន​​លោកប៉ារបស់​ខ្លួនពុំទាន់បានធូរស្បើយពីជំងឺ​​នៅ​​ឡើយ​​​នោះ​ទេ​ប៉ុន្តែលោកនិងក្រុមគ្រួសារ​នៅតែព្យាយាមថែរក្សា​និងព្យាបាល​ ជាចុង ក្រោយលោកក៏​​បាន​​​ថ្លែងអំណរគុណដល់​​អ្នកគាំទ្រ​ក៏ដូច​​ជាមហាជន ដែលតែងតែ សួរ សុខពីអាការៈ​​ឪពុករបស់​​​ខ្លួន​​។

View this post on Instagram

កាដូ​ថ្ងៃ​ Christmas ឆ្នាំនេះ គឺ​ កាដូប៉ាអោយកូន ហេីយជាកាដូដែលកូនហូរទឹកភ្នែក​មិនឈប់… ប៉ាដឹងទេ…. ពេលដែលកូនមេីលវីដេអូ​ ដែលប្អូនប្រុសដែលជាគ្រូពេទ្យមេីលថែប៉ា​ ផ្ញេីមកអោយខ្ញុំបានឃេីញ….. កាដូមួយនេះ​ ធ្វេីអោយកូនស្រក់ទឹកភ្នែកមិនឈប់​ព្រោះកេីតចេញ ដោយក្តីរំភេីបបំផុត​ ព្រោះខានលឺ​សម្លេងប៉ាជិតមួយឆ្នាំហេីយ​ … បន្ទាប់ពីគ្រូពេទ្យ​ បង្រៀនអោយប៉ារៀននិយាយ​ រឺ​ រាប់លេខតាមគេ​ …. ប៉ាបានព្យាយាមរាប់ដល់​ 20 ទោះសម្តីខ្សោយ​ក៏ដោយ…. ទោះបីពេលនេះ​ ប៉ាមិនទាន់ស្គាល់កូន​ និង​ ក្រុមគ្រួសារយេីងឡេីងវិញយ៉ាងណា​ក៏ដោយ​ ក៏កូនព្យាយាមនៅក្បែរប៉ា​ ព្យាយាមអោយអស់លទ្ធភាព​ទោះក្នុងកាលះទេសះណាក៏ដោយ….. សង្ឃឹមថាកំលាំងចិត្ត​ អទិទេព​ និង​ ទេវតា​ តាមជួយប៉ា​ អោយមានស្មារតីឡេីងវិញ…. ???? ឆ្លៀតពេលនេះ​ ខ្ញុំបានសូមអរគុណចំពោះបងប្អូនក្នុង​ Facebook និង​ ខាងក្រៅដែលតែងតែឆាត​ និង​ សួរផ្ទាល់​ ពីអាការះប៉ា​ របស់ខ្ញុំយ៉ាងម៉េចហេីយ..??? ព្រោះមិនដែលឃេីញខ្ញុំផុសពីប៉ា​ ទៀត….. ខ្ញុំឆ្លេីយជំរាបជូនបងប្អូនថា​ ប៉ា​ ស្ថានភាពនៅតែដដែល​ មិនស្គាល់កូនស្គាល់ចៅ​ ដដែល​ ប៉ុន្តែខ្ញុំនឹងក្រុមគ្រួសារ​ នៅតែព្យាយាមថែរក្សាគាត់​ ហេីយជួល​ បងប្អូនគ្រូពេទ្យ​ តាមជំនាញផ្សេងៗ​ មកមេីលថែគាត់​ 24 ម៉ោងលេី​ 24 ម៉ោង…​ ហេីយមូលហេតុដែលខ្ញុំមិនបានផុសពីស្ថានភាពប៉ារបស់ខ្ញុំ​ ព្រោះខ្ញុំ​ ខ្លាចបងប្អូនមួយចំនួនតូចគាត់គិតមិនដល់បែរជាយល់ថាខ្ញុំកំពុងធ្វេីសកម្មភាពមួយផ្សេងខុសពីការពិត… ដូច្នេះខ្ញុំសំរេចចិត្តថា​ មិនផុស​ពីរូបភាព​ និង​ស្ថានភាពផ្សេងៗ​ របស់ប៉ាខ្ញុំ… ប៉ុន្តែខ្ញុំនៅតែអរគុណសំរាប់បងប្អនមួយចំនួនធំ​ ដែលតែងតែរំលឹក​ និង​ សួរពីសុខទុក្ខប៉ារបស់ខ្ញុំ…. ខ្ញុំ​បាទ​ និង​ ក្រុមគ្រួសារក៏សូមថ្លែងអំណរគុណដល់បុគ្គលិកលោកគ្រូពេទ្យ​ អ្នកគ្រូពេទ្យ​ គ្រប់ជំនាញផ្សេងៗ​ ដែលព្យាយាម​ ជួយថែរក្សាប៉ារបស់ខ្ញុំ​មកដល់ពេលនេះ… ទោះបងប្អនមកធ្វេីការដេីម្បីថវិកាក៏ពិតមែន​ ប៉ុន្តែបេីមិនកេីតចេញពីទឹកចិត្តអាណិតស្រលាញ់របស់បងប្អូនចំពោះប៉ារបស់ខ្ញុំ​ ប្រហែលក្រុមគ្រួសាររបស់ខ្ញុំកាន់តែលំបាកជាងនេះ…. ???????

A post shared by Karona Pichtown (@karona.pichtown) on