ភ្នំពេញ៖នៅបណ្តាញសង្គមហ្វេសប៊ុក កំពុងល្បីខ្លាំងរៀងតារា ចម្រៀង កញ្ញា ទេព បូព្រឹ​ក្ស​ ​ត្រូវបុរស់ម្នាក់ជះស្រាបៀរ និងកំប៉ុងស្រាបៀរលើនោះ អ្នកលេងបណ្​តាញសង្គមក៏ដឹ​ងផងដែរថា បុរសអសីលធម៌រូបនេះឈ្មោះអី មានមុខមាត់ស្រស់ស្អាតបែបណា ?ខណៈ នៅ​ពេលនេះ អ្នកស្និទ្ធស្នាលម្នាក់នោះក៏បានឬំម្លាយប្រាប់អោយដឹង។

តាមប្រភពជិតស្និទ្ធនិងបុរសនោះ ប្រាប់ថាបុរស ដែលអសីលធម៌ដែលជះ​ស្រាបៀ​រ​លើ​ទេព​​ បូព្រឹក្ស នោះមានឈ្មោះហ្វេសប៊ុកថា “Ret Pov”។បុរសរូបនេះគ្រាន់តែជាមិត្តជិ​ត​ស្និ​ទ្ធនិងម្ចាស់ហាងប៉ុណ្ណោះគឺមិនមែនជាកូនម្ចាស់ហាងនោះទេ។លុះវេលាកើតហេតុ ខ​ណៈដែលលោកនិងបុរសនោះ កំពុងផឹកស៊ីប្បាយអមជាមួយនិងតារាចម្រៀង ទេព បូព្រឹក្ស ​កំពុងតែច្រៀងផងនោះ ស្រាបតែបុរសនេះ បានក្រោកចេញពីតុ ដោយ​កា​​ន់​ស្រា​ផងនោះ សំដៅទៅឆាកតន្រ្ទី ក៏បានជះស្រាបៀរទៅលើ ទេព បូព្រឹក្ស តែម្តង។ យ៉ាណា ចំ​ពោះ ការបង្ហើបប្រាប់ពីអ្នកសិទ្ធនិងបុរសនោះ

អ្នកសាររព័ត៌មានយើងកំពុងបព្យាយាមទាក់ទងសុំការបំផ្លឺពីបុរសរូបនោះ តែមិន​សម្រេ​ច។ដោយឡែក នៅព្រឹកម៉ិញនេះ ទេព បូព្រឹក្ស បានទៅដាក់ពាក្យបណ្តឹងនៅ​ប៉ុស្តិ៍នគរ​បា​​ល​រដ្ឋបាលទឹកល្អក់ទី១ ប្តឹងមនុស្ស៤នាក់ ទី១. បុរសដែលជះស្រាបៀមកលើរូបនាង ទី២. ម្ចាស់ហាង “សមុទ្រ” ទី៣. អ្នករៀបចំកម្មវិធី និងទី៤. ស្ត្រីម្នាក់ដែលអះអាងថា ជា​ម្តាយរបស់ជនបង្ក ដែលបានទះកំផ្លៀងអ្នករាំផ្ទាល់ខ្លួននាង ៣ដៃ ដោយទាមទារ សំណ​ង​១០ម៉ឺនដុល្លារ ហើយសំណងដែលនាងទទួលបាន នាងនឹងយកទៅបរិច្ចាគឲ្យមន្ទី​រពេ​ទ្យគន្ធបុប្ផា និងកុមារកំព្រា ជាដើម។