សៀមរាប៖ លោក អាគីរ៉ា ដែលមហាជនធ្លាប់តែបានស្គាល់ និងមានភាពល្បីល្បាញ ថា​ជាអ្នកស្ម័គ្រចិត្ត ដើរជួយដោះមីនជិត ២០ឆ្នាំ ដោយមិនទាមទារកម្រៃ នៅតាម​បណ្តា​ខេត្ត​ ជាច្រើនជាប់ព្រំដែនខ្មែរ-ថៃ។ ភាពល្បីរបស់ លោក អាគីរ៉ា ត្រូវបានស្ថានីយ៍​ទូរទស្សន៍​អន្តរជាតិ CNN ធ្វើការជ្រើសបញ្ជូនឈ្មោះ ក្នុងបញ្ជីបេក្ខជនកំពូលវីរបុរស ក្នុង​ចំណោមបេក្ខជនឆ្នើមៗ ១០រូបនៅជុំវិញពិភពលោក ដើម្បីធ្វើការប្រកួតជ័យ​លាភី​ជើង​ឯក វីរបុរសសម្រាប់ឆ្នាំ២០១០។

ប៉ុន្តែអ្វីដែលមហាជនខ្មែរ ដែលផ្ទុះ​ការសោក​ស្រាយ​និងមិននឹកស្មានដល់នោះ ឆ្នាំ​២០១៨ គឺជាឆ្នាំគ្រោះស៊យបំផុត លើជីវិតមនុស្ស​ធម៌ដ៏ក្លាហានរបស់បុរសខ្មែរ លោក អាគីរ៉ា ជាង២០ឆ្នាំមកកន្លងមកនេះ ទាំងប្រសូត្រ​បានសារៈមន្ទីម៉ីន និងផ្តល់ការ​សង្គ្រោះ​ជីវិត​កុមារកំព្រាក៏បានច្រើនរយនាក់ ខណៈស្ថាប​នឹកអង្កការនេះបែរសមត្ថកិច្ចធ្វើ​ការ​ឃាត់ខ្លួន ចោទពីបទរក្សាទុកអាវុធខុសច្បាប់ទៅវិញ ក្រោមគ្រោះអគីភ័យឆេះសារ​មន្ទីរ​មីនរបស់លោក ក្នុងស្រុក បន្ទាយស្រី។

ទន្ទឹមនិងការបិទទ្វាសារៈមន្ទីមីនអស់ជាច្រើនខែទីបំផុតលោក អាគីរ៉ា វីរៈបុរសរបស់​ប្រជា​ពលរដ្ធបានត្រឡប់មកដំណើរការសារៈមន្ទីមីនរបស់លោកជាថ្មីម្ដងទៀត ក្រោយ​បើកទ្វាមិនទាន់បានប៉ុន្មានម៉ោងផងក៏មានភ្ញៀវទេសចរន៍ជាតិ និងអន្ដរៈជាតិចូល​ទស្សនា​យ៉ាងច្រើនកុះករ ក្នុងនោះផងដែរ គេក៏ឃើញមានមហាជនគ្រប់​មជ្ឈដ្ធាន​ផ្ញើ​សារ​ជូនពរលោកអាគីរ៉ា ជាហូរហែរគ្រាដំណើរវិលត្រលប់វិលមកវិញ។