ភ្នំពេញ៖ជាមួយទឹកមុខស្រពាប់ស្រពោន តារាសម្ដែងស្រីល្បីឈ្មោះកញ្ញា ស៊ីន យូប៊ីន ព្រលយសារ ពោរពេញទៅដោយអារម្មណ៍ទុក្ខសោកសៅនៅ​លើបណ្ដាញសង្គមយ៉ាង​វែងអន្លាយថា«ខ្ញុំមិនបានខឹងនិងមនុស្សដែលព្យាយាមចងអាឃាតខ្ញុំ ព្រោះចិត្តខ្ញុំស្ងប់ខ្ញុំ​និងមិនតបត និងមនុស្សដែលព្យាយាមចងកម្មពៀរនឹងខ្ញុំ ព្រោះវាជាអំពើរបាប»។

តួឯកស្រីក្នុងរឿង”ខ្នោះបេះដូង” បានបន្តថា«អ្វីដែលខ្ញុំធ្វើបកទៅពួកគេ គឺព្យាយាម​ធ្វើបុណ្យសាងកុសលអោយពួកគេ និងអហោសិកម្មអោយពួកគេ សង្ឃឹមថា មនុស្ស​គ្រប់រូប និងធ្វើបែបនេះបាននោះជីវិតយើង និងមានតែក្តីសុខ»។

ពាក្យពេចន៍រំលេចឡើងរបស់តារាស្រីល្បីមានចំណងស្នេហ៍ក្រៅឆាកជាមួយដៃគូប្រុសលោក ខាត់ វៃហាំង ក៏ត្រូវបានអ្នកគាំទ្រចូលខមម៉ិនថា«ពៀររម្ងាប់ដោយការមិនចងពៀរ អនិច្ចំ និងអនត្តាពិធីប្រាយលាជជាប្រស្នារមួយដ៏មហិមា​ដែលមនុស្សគ្រប់រូបតែ​ងតែ​បំភ្លេច»។