ភ្នំពេញ៖ មហាជនប្រកដជាបានជ្រាបច្បាស់​រួចមកហើយអំពីរឿងរ៉ាវដែលបាន​កើត​ឡើង​ លើ​គូស្នេហ៍ ​របស់​តារារ៉េប ងួនចាន់ដេវីត​ ក្រោយមានករណី​គប់​កំប៉ុងសា្រ​ទៅ​លើកញ្ញា ទេព បូព្រឹក្ស​ ភ្លាមៗនោះគេក៏ឃើញមានវត្តមាន​របស់ ដេវីតនៅកន្លែងកើត​ហេតុដែល​ ​គ្រា​ផ្ដល់​កិច្ចសម្ភាសន៍ជាមួយសារព៍ត៌មានលោកក៏បាន​ប្រកាសជំហរ​​រក​យុត្តិធម៌ជូនគូស្នេហ៍​​របស់​លោកអោយបាន។​

ទន្ទឹម​និងរឿង​ហេតុឈានដល់ការដាក់ពាក្យបណ្ដឹងទៅហើយក្ដី​ប៉ុន្តែបើយើងក្រលេក​ទៅ​​​មើល​​​គណនី Instagram  របស់ម្ចាស់បទ”​រាងកាយ” នៅតែ​បន្តព្រលយសារលើក​ទឹក​​​ចិត្ត​​ដល់​​គូស្នេហ៍​​ថា«​អូន​ត្រូវរឹងមុំាបងនៅទីនេះជាមួយអូន boprek » ដែលធ្វើ​អោយ​មហាជន​​កោតសរសើរ​រហូត​​មានអ្នកគាំទ្រខ្លះលាន់មានចូលខមម៉ិនថា«​មានទុកចោល​ឯណា​ ឃើញ​​​ចឹងទេ​តែចេះបារម្ភ​បង​ព្រឹក្ស​ខ្លាំងណាស់​ជូនពរអោយបងឆាប់ទទួល​បាន​យុត្តិធម៌my idol»។