ភ្នំពេញ៖ រំលេចខ្លួនក្នុងឯកសណ្ឋានប៉ូលិសយ៉ាងស្រស់ស្អាតរបស់អ្នកម្ដាយសម័យថ្មី សុខ ម៉ាវត្តី បង្ករអោយមហាជនភ្ញាក់ផ្អើលបង្គើតបានជាសំនួរ​ចោទសួរជា​​ហូរហែរថា​​«តើតារាស្រីរូបនេះចូលធ្វើជាប៉ូលិសតាំងពីពេលណា» ។

ទន្ទឹមនិងសំនួរចោទសួរ តារាសម្ដែងស្រីអ្នកនាង សុខ សុម៉ាវត្តី ក៏ព្រលយសម្ដីភ្ជាប់ជា​​មួយ​រូបភាពបញ្ជាក់ថា«Something new coming soon … ស្រឡាញ់អូនទៅ​​អូនចេះ​បាញ់កាំភ្លើង»។ ពាក្យបញ្ចាក់ន័យរបស់តារាស្រីល្បីមានចំណងស្នេហ៍ជា​មួយកីឡាករ​បាល់ទាត់​ធ្វើអោយមហាជននិយមគាំទ្រការសម្ដែងរបស់នាងកាន់​​តែប្រកដក្នុងចិត្ត​ថានេះគ្រាន់តែជាការសម្ដែងតែប៉ុណ្ណោះ ។

តាមរយៈរូបភាពភ្ជាប់ខ្លឹមសាររបស់អ្នកមេម៉ាយចាយរាង សុខ សុម៉ាវត្តី ក៏ត្រូវបានអ្នក​គាំទ្រចូលខមម៉ិនថា«ឲ្យតែប៉ូលិសស្អាតៗចឹងប្រហែលជាមានអ្នកចង់ធ្វើជាជនល្មើសច្រើនហើយមើលទៅ»ខ្លះទៀតក៏ចូលខមម៉ិនបែបលេងសើចថា«ចាំអោយបង វ៉ា ហេដ ធ្វើជាជនល្មើសរបស់ចែតី»។