ភ្នំពេញ៖ លើវិថីសិល្បៈ ភាគច្រើនសុទ្ធតែបានដឹងថា តារាចម្រៀងហង្សមាស រូបសង្ហា នៅ​ ស៊ីនឿន ជាគូស្នេហ៍យល់ចិត្តផ្អែមល្ហែមគ្នាជាមួយនិងតារាសម្តែងរាងស្រលូនខ្ពស់​ស្រឡះ នាង សុផា លីនដា។ ប៉ុន្តែអ្វីដែលប្លែកលើពីការសម្គាល់ តារចម្រៀងរូប​សង្ហា​មា​ន​កំណើតស្រុកបាភ្នំទឹកដីខេត្តព្រៃវែងរូបនេះវិលពីបញ្ចប់ឳកាសសម្តែងនៅអាមេរិក ក៏​នាំ​នារីនាយសមុទ្រមកជាមួយនិងប្រកាសភ្ជាប់ពាក្យ រើសចំថ្ងៃខួបកំណើត​អតី​តស​ង្សា​ចាស់ នាង សុផា លីនដានេះតែម្តង។

ថ្ងៃទី២៧ខែធ្នូ ជាថ្ងៃខួបចម្រើនវ័យកើនឡើងមួយឆ្នាំបន្តរបស់ តារាស្រីនាង សុផា លី​ន​ដា​ ។ ថ្ងៃនេះដែរ ចាប់តាំងពី នាង ចាប់ដៃគូ ជាគូស្នេហ៍តារាចម្រៀងរូបសង្ហា នាម នៅ ស៊ី​​​​​​​នឿន ពួកគេតែបង្ហាញភាពផ្អែមល្ហែមនឹងជាគ្នាជាមួយកាដូ កំលោះសង្ហា​មានកំ​ណើ​តពីស្រុកកំណើត នេន ទុំ លោក នៅ ស៊ីនឿន ជូនកាដូស្នេហ៍ឲ្យនាងស្ងប់​ក្នុង​ចំណង​បេះ​ដូង។ ប៉ុន្តែថ្ងៃទី២៧ខែធ្នូឆ្នាំ២០១៨ មជ្ឈដ្ឋានមហាជនមិនតិចទេ គិតថា មិនមែន​ជាថ្ងៃ​សិ​រីសួស្តី រក្សាចំណងស្នេហ៍ សុផា លីនដា និង នៅស៊ីនឿនទេ ហើយនាងក៏ទំនង

មិនមានស្នាមញញឹមសាទរថ្ងៃកំណើតនាងនោះដែរ ខណៈថ្ងៃនេះជាថ្ងៃសិរីសួស្តីស្តី បុ​ស​​​​ក្នុងបេះដូងនាងក៏សាទរស្នេហ៍ឈានយកថ្ងៃពិសេសមនុស្សអតីត ធ្វើថ្ងៃភ្ជាប់ពាក្យ​នា​រីថ្មីផង។ តែយ៉ាងណា ការគិតពីមជ្ឈដ្ឋាន ក្រៅពីបេះដូង នាង សុផា លីនដា ហា​ក់ផ្ទុយ​ស្រ​​​​ឡះ នាងថ្ងៃនេះបានបង្ហាញនៅលើគណនីហ្វេសប៊ុកជាមួយសារជូនពរពីមិត្តភក្តិជុំ​វិញខ្លួន យ៉ាងសប្បាយរីករាយទៅវិញ។ ខណៈរូបភាព សុផា លីនដា សប្បា​យៗ​នោះ​ក៏​ត្រូវបានគេជូនពរកុំឲ្យគិតអ្វី អ្វីត្រូវគិតទៅមុខកុំគិតថយក្រោយ ។