ភ្នំពេញ​៖ ក្រោយបរាជ័យចំណងស្នេហ៍ជាមួយអតីតគូដណ្ដឹងដែលជាអនិកជន​រស់នៅ​ក្រៅ​​ប្រទេសរហូតឈានដល់ការប្ដឹងផ្ដល់​គ្នា​នៅតុលាការរួចមក​ នី មុន្នីនាថ​ហាក់ខ្លាច​រឿង​ស្នេហា​ ខណៈមកទល់​នឹងពេលនេះនាងនៅតែ​មិនទាន់បង្ហាញមុខ​បុរស​ដែលមាន​វាសនា​ទទួល​​បានក្ដីស្រលាញ់​ពីតារាទឹកភ្នែករូបនេះនៅឡើយនោះទេ។

​ទន្ទឹមនិង​តារាសិល្បៈ​មួយ​ចំនួនបានរៀបចំកសាងគ្រួសារ​រស់នៅយ៉ាងមានសុភមង្គល​ធ្វើ​អោយ​​​​​តួស្រីក្នុងរឿង”ទាយាទអសុរ” ព្រលយ​សារបង្ហាញអោយមហាបាន​ឃើញពី​អារម្ម​ណ៍​ឯការ​របស់នាងនៅលើទំព័រ Instagram ថា«​​ស្នេហា​នៅ​ខាងក្រៅ​និង​មិន​បំពេញ​​តាម​អ្នក​ជា​និច្ច​ទេ​ ការ​ស្វែង​រក​ស្នេហា​នៅ​ខាងក្រៅ​អាច​ធ្វើ​ឲ្យ​អ្នក​មាន​អារម្មណ៍​ថា​នៅខាង​ក្នុង​ខ្លួន​ទទេ​ស្អាត​​»ពាក្យពេចន៍រំលេចសារពោរពេញយការខកបំណង​របស់តួ​ស្រីរូបនេះបាន​​ជំរុញ​ចិត្ត​​អ្នកគាំទ្ររបស់នាងអោយចូលខមម៉ិនបន្តថា«​នៅខាង​ក្រៅមិន​សមក៏មិនប្រកដ​ខាងក្នុង​សម​ដែរបង​ អាចមកពីមិនមែនគូច្រើនជាង»។​