ភ្នំពេញ៖ វីជេ រតនា ល្បីគ្រានៅកាន់ពិធីករនៅទ្រនំctn បានដកឃ្លាឆ្ងាយពីវិថីសិល្បៈ បន្ទាប់ពីសាងជីវិតគ្រួសារជាមួយនារីអ្នកជំនួញវ័យ។ សុភមង្គលនៃជីវិតគ្រួសា​រឆ្ងា​យ​សិល្បៈ វីជេ រតនា ក្រៅពីធ្វើថៅកែហ្ការាស់សាំងនិងរបរលក់តាមហ្វេសប៊ុក កាក់ក​ប់​ខ្លាំងក៏ទទួលបានចំណងដៃកូនពីរគ្រាប់ផងដែរ ទាំងមិនដែលរំលឹកឬអាល័​យដល់​កា​រងារសិល្បៈពាក់អាវធំ។

តែអ្វីដែលចាប់អារម្មណ៍ពីសំណាក់មហាជន លើអតីតពិធីករទូរទស្សន៍ស៊ីធីអ៊ិន ក្រោយ​ពីរូ​បគេទទួលបានកាដូចំណងដៃស្នេហ៍បុត្រទី២របស់ វិជេ រូបនេះត្រូវនបានដាក់ឈ្មោះ​ថា កើត នៅថ្ងៃ ២៧ ខែ ធ្នូ ឆ្នាំ ២០១៨ នៅម៉ោង ៧ ៣០ នាទី រតនា បាន​បង្ហាញ​នៅ​លើ​គណនីហ្វេសប៊ុកថា លោករីករាយខ្លាំងណាស់ចំពោះចំណងដៃថ្មីនេះ និងបានសន្យាថា នឹងមើលថែក្រុមគ្រួសារតូចរបស់លោកឲ្យបានល្អ។ ជាមួយគ្នា ក៏មានមិត្តភ័ក្ដិជាច្រើន​បា​នចូលរួមអបអរបុត្រទី២នាម ធី នរៈរត្ន័បញ្ញាសក្ក័ របស់ វីជេ រតនា ទើបប្រសូត្រ ។