ភ្នំពេញ៖ បន្ទាប់ពីតារាសម្ដែងកញ្ញា ពេជ្រ សូលីកា តុបតែងខ្លួនតុបតែងខ្លួន ជាខ្មោចរួចជាស្រេចមុននិងថ្ងៃបុណ្យ Halloween មកនោះបានធ្វើឲ្យអ្នកគាំទ្ររបស់នាងរិះគន់នាងយ៉ាងច្រើនថា នាងបានចំលងមកពីគេ។ ភ្លាមៗនោះតារារូបនេះក៏បញ្ចេញសារប្រតិកម្មចំពោះពាក្យរិះគន់យ៉ាងខ្លាំង។

ដោយនាងបញ្ចេញសារនៅលើគណនីយហ្វេសប៊ុករបស់ខ្លួនយ់ាងដូច្នេះថា«ខ្ញុំមិនមែនជាមនុស្សដែលជោតាមគេ តា​ម​អែង គ្រប់រឿងទេ ។ អ្នកអែងមិនមែនជាអ្នករកស៊ី បើក Resturant ចឹងអ្នកអែងអត់ដឹងថាការបើកហាង ត្រូវធ្វើអីខ្លះសំរាប់មានភាពទាក់ទាញ»។ ក៏លើកឡើងថា ដើរមើលទៅ មិនមែនតែហាងខ្ញុំទេថី? បន្តសារនេះ ស្រីស្រស់ ពេជ្រ សូលីកា ក៏បានអះអាងថា «គ្រាន់តែតែងខ្លួន ផាត់មុខ ប៉ុនណ្ណឹងជោតាមគ្នា?? ហេហេហេ Halloween មិនមែនស្អីទេ ខ្ញុំគ្រាន់តែធ្វើតាមតួនាទី ខ្លួនជាម្ចាស់ហាង *ជូនចំពោះអ្នកទើសមួយចំនួនតូចជាពិសេស ចូលcomment ថាឲ្យគេហ្នឹង ខ្លួនអែងដែលដឹងអត់បុណ្យជាតិថ្ងៃណាខ្លះ ត្រូវកាន់ទុកយ៉ាងម៉េចខ្លះ រឺក៏ទំនេរ ចាំតែអង្គុយមើលចុច comment ចូល Page ដើរថាឲ្យគេគ្រប់តែគ្នាទេ»។