ភ្នំពេញ: តារាសម្តែងស្រីសម្ញែងដើមទ្រូងសិចស៊ី សាន សុម៉ាលី សង្កេតឃើញតែងតែមានភាពសប្បាយរីករាយស្ទើរមិនលុះថ្ងៃនោះ ពេលថ្មីៗនេះ កញ្ញាបានបង្ហោះសារធុញថប់តប់ប្រមល់នឹងជីវិតរស់នៅប្រចាំថ្ងៃលើបណ្តាញសង្គមហ្វេសប៊ុក ថា “គ្មានកំលាំងចិត្តស្អីទេ កំពុងតែអត់លុយផង ជីវិតសាំជិតស្លាប់ហើយ លុយមិនដែលសល់ទេធុញណាស់” ។ ក្នុងសារដែលសរសេរក្នុងន័យស្តីបន្ទោសឲ្យខ្លួនឯង ដែលមានការធ្វេសប្រហែល ចាយលុយខុសខ្ទង់ មិនអាចគ្រប់គ្រងលុយបានល្អ ធ្វើចំណូលមិនសមតុល្យនឹងចំណាយ ដល់ពេលឈឺគ្មានលុយព្យាបាល ចាប់ផ្តើមគិតរឿងស្រមើស្រម៉ៃតូចចិត្តនឹងវាសនាបង្ហោះសារឥតប្រយោជន៍ទៅកាន់អ្នកគាំទ្រ ។ នាងបានបញ្ជាក់បន្ថែមក្នុងសារដដែលថា បើពិបាកយ៉ាងហ្នឹង ធ្វើអ្វីៗចេះមិនសមប្រកបអញ្ចឹង មានតែឲ្យវារលាយអស់ហ្មងទៅចាំមើលវាទៅជាយ៉ាងណាវិញ ។

ចំណែកឯអ្នកគាំទ្រវិញ កំពុងតែមានចម្ងល់ និងបានខមមិនសួរថា “តើមានបញ្ហាអ្វី?” រំលងជាច្រើនម៉ោងមកហើយយើងមិនឃើញតារាសម្តែង សាន សុម៉ាលី ឆ្លើយតបខមមិនរបស់អ្នកគាំទ្រនៅឡើងទេ ប៉ុន្តែអ្នកគាំទ្រហាក់ដឹងមុនថា ខ្វះខាតលុយ ថែមទាំងឈឺទៀតផង តែទោះជាយ៉ាងណាអ្នកគាំទ្របានផ្តល់កំលាំងចិត្តជាច្រើនឲ្យស៊ូៗឡើងវិញ ។ យ៉ាងណាមិញ កញ្ញា សាន សុម៉ាលី ត្រូវបានគេស្គាល់ច្រើនតាមរយៈការសម្តែងភាពយន្តរឿង “នាងកាកី” ជាលើកដំបូង ហើយបន្ទាប់មកក៏វិវឌ្ឍខ្លួនជាតារាសិចស៊ីគ្មានគូប្រៀប ហើយធ្វើឲ្យនាងកាន់តែមានអ្នកគាំទ្រច្រើនសន្ធឹកសន្ធាប់ជាពិសេសប្រុសៗ រាល់ពេលនាងផុសរូបថតម្តងៗ តាមចុច like និងមើលស្ទើរតែជ្រុះគ្រាប់ភ្នែកហើយ នូវរូបភាពសិចស៊ីរបស់នាង៕