ភ្នំពេញ ៖ យោងតាមសេចក្តីជូនព័ត៌មានរបស់ក្រសួងសុខាភិបាល ស្តីពី «ស្ងានភាព​ជំងឺគ្រុនឈាម» ចុះថ្ងៃទី១០ ខែកក្កដា នេះក្រសួងបានរកឃើញថា ជំងឺគ្រុន​ឈាម​នៅ​ប្រទេសកម្ពុជា បានចាប់ផ្តើមកើនឡើងតាំងពីដើមខែឧសភា ដែល​រាយ​ប៉ាយដុំៗ​តាម​ភូមិសាស្ត្រនៃរាជធានី ខេត្តនីមួយៗ ដែលមានចំនួនករណីសរុប១៥.០០០នាក់ និង ស្លាប់​ចំនួន២៥នាក់ហើយ ។

ជាមួយគ្នានេះ ក្រសួងសុខាភិបាល បានធ្វើការអំពាវ​នាវ​ជាថ្មីដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ និង អាជ្ញាធរគ្រប់លំដាប់ថ្នាក់ សូមចូលរួមយ៉ាងសកម្ម អនុវត្តវិធាន​ការ​ការពារ​ជំងឺគ្រុន​ឈាមតាមរយៈការអនុវត្តវិធានការចំនួន៤ចំណុច ដែលមានក្នុងសេចក្តីជូនដំណឹង​របស់​ក្រសួង​។