ភ្នំពេញ ៖ នៅមុននេះបន្តិចមានគណនីហ្វេសប៊ុកមួយឈ្មោះ Hea Mei បានបង្ហោះរូបភាពប៉ុន្មានសន្លឹកដ៏គួរឱ្យព្រួយបារម្ភ ស្របពេលដែលបុរសម្នាក់កើតជំងឺដ៏កាចសាហាវមួយ ដោយមិនដឹងថាជំងឺអ្វីឱ្យប្រាកដ ដែលអ្នកជំងឺមានសភាព ពងបែកពេញទាំងខ្លួន និងសាច់ប្រែទៅជាខ្មៅដូចត្រូវពិស។

ប្រភពខាងលើបានរៀបរាប់លើបណ្ដាញសង្គម ហាក់ភ្ញាក់ផ្អើលស្ទើរមិនជឿ ដូច្នេះថា «ទើបតែជួបគ្នានៅផ្សារ ថ្ងៃមុននិយាយគ្នាសោះ មិននឹកស្មានថាទៅជាបែបនេះ ហើយក៏មិនដឹងថាជាជំងឺអ្វីឲ្យប្រាកដ បងមិនអាចជួយអ្វីប្អូនបានច្រើនទេ មានតែការផ្សព្វផ្សាយអំពាវនាវដល់សប្បុរសធម៌ទាំងឡាយសូមផ្តល់ជួយជា ថវិកាតិចក្តី ច្រើនក្តី ព្រោះក្រុមគ្រួសាររបស់អ្នកជំងឺ កំពុងខ្វះខាតថវិកាសម្រាប់ព្យាបាល»។ រំពេចនោះក៏មានគណនីមួយឈ្មោះ Nha បានបញ្ចេញមតិយ៉ាងដូច្នេះថា «ជំងឺប៉េស្តហ្នឹងទេដឹង វាឆ្លងតាមសាច់ជ្រូកដែលនាំចូល» ភ្លាមនោះក៏មានគណនីមួយទៀតបានបន្តថា « ជំងឺប៉េស្ដជ្រូកហ្នឹងហើយអូន ជូនពរអោយឆាប់ជាអូន»។