ភ្នំពេញ ៖ ថ្មីៗនេះ ឌុច លីដា បានបង្ហាញរាងនៅលើឆ្នេរខ្សាច់មាត់សមុទ្រ ដែលបាន​ប​ង្ហា​​​ញពីភាពស្រស់ស្អាត មិនធម្មតាទេ ខណៈរូបនាងបានបង្ហើបទទួលស្គាល់ថា ពី​មុ​ន​នាងពិតជាធាត់ និ មានខ្លាញ់ច្រើន បើទោះបីជារូបរាងរបស់នាងមើលទៅតូ​ចស្រ​ឡូនក្តី

ដែលជាហេតុធ្វើឱ្យនាងរត់ទៅបូមខ្លាញ់ក្បាលពោះ និង ខ្លាញ់នៅភ្លៅចេញ ទីបំផុត​ក្តីប្រាថ្នារបស់​នាងបានក្លា​យទៅជាការពិត ពេលនេះនាងមានរាងតូចស្លីម និង មិន​មានខ្លាញ់ដូចមុនទៀតទេ ។

ចាប់តាំងពីរូបរាងប្រែប្រួលមក ឌុច លីដា តែងតែបង្ហាញរូបរាងដ៏ស្រស់​ស្អាតរបស់ខ្លួ​ន​ឱ្យទស្សនិកជនឃើញគ្រប់ៗគ្នា ហើយចុងក្រោយនេះនាងបានថតរូបនៅឆ្នេរ​សមុទ្រ​យ៉ា​ងស្រស់ស្អាតជាមួយឈុតហែលទឹក ដែលមើលទៅគួរឲ្យទាក់ទាញខ្លាំងមែនទែន ៕