ភ្នំពេញ ៖ អតីតបេក្ខជន Cambodian Idol វង្ស ថាណាន់ ធ្លាប់តែជិះម៉ូតូទៅចូលរួ​មពិ​ធី​ផ្សេ​ងៗ តែថ្មីៗនេះស្រាប់តែទទួលបានកាដូរថយន្តថ្មីមួយគ្រឿងជិះយ៉ាងសង្ហាមិ​នចា​ញ់​មិត្តភក្តិឡើយ ។ ជាមួយនឹងការជិះរថយន្តថ្មី ស្រាប់តែ វង្ស ថាណាន់ បានរៀប​ចំពិធីឡើ​ង​ផ្ទះ​ថ្មីមួយ តម្លៃជាង ១៣ ម៉ឺនដុល្លារ ដែលធ្វើឱ្យមិត្តភក្តិសិល្បៈ បើកភ្នែក​ធំៗមើ​លគ្រ​ប់​ៗគ្នា ។

ស្របពេលដែលការងារកាន់តែល្អប្រសើរឡើង ជីវិតតារាចម្រៀងរូបនេះក៏ប្រែប្រួ​លទៅ​តា​មនោះដែរ ជាក់ស្តែងថ្មីៗនេះលោកបានទិញរថយន្តថ្មីតម្លៃជាង ២ ម៉ឺនដុល្លារ ព្រម​ទាំ​ងកាលពីថ្ងៃទី ០៨ ខែ កក្កដា ឆ្នាំ ២០១៩ កន្លងមកនេះ លោកបានរៀប​ចំពិធីឡើង​ផ្ទះថ្មី​ដែលលោកទើបនឹងទិញដែលមានតម្លៃជាង ១៣ ម៉ឺនដុល្លារ ក្រោមការចូលរួមអបអរ​ពីមិ​ត្តភក្តិក្នុង និង ក្រៅសិល្បៈជាច្រើន។

បន្ទាប់ពីឃើញ វង្ស ថាណាន់ ជោគជ័យបែបនេះមិត្តភក្តិជាច្រើនមាន​ការភ្ញាក់ផ្អើល​ជា​ខ្លាំ​ង ខណៈផ្ទះថ្មីដែលលោកទើបនឹងសម្ពោធឡើងនេះ គឺជាកម្លាំងញើសឈា​មដែល​លោ​ក​​បានប្រឹងប្រែងក្នុងវិស័យនេះជាច្រើនឆ្នាំមកនេះ ។