ភ្នំពេញ ៖ តារាពហុជំនាញ អ្នកនាង ខាត់ សុឃីម ដែលនិយមច្រៀងបុរាណ កំពុង​តែ​មា​ន​សន្ទុះ គាំទ្រខ្លាំង មួយរយៈពេលចុងក្រោយនេះ ។ ទន្ទឹមនឹងប្រជាប្រិយភាព របស់​អ្ន​ក​ម្ដាយសម័យថ្មីរូបនេះ កំពុងតែកើនឡើង ស្រាប់តែថ្មីៗនេះ គេសង្កេតឃើញថា អ្នកនាង​បែរជាមានការផ្លាស់ប្តូរស្ទីល នៃការតែងខ្លួន ខ្លាំងតែម្តង។

ក្នុងនោះដែរ នៅពេលដែលតារាចម្រៀងចាស់វស្សារូបនេះ ឡើងសម្ដែងលើឆាកម្តងៗ រូ​ប​នា​ង បានតុបតែងខ្លួន បែបយុវវ័យ ជាមួយម៉ូតខោអាវប្លែកៗ មិនឲ្យចា​ញ់តារា​ចម្រៀ​ងក្មេងៗជំនាន់ក្រោយនោះទេ បើទោះជា ខ្លួនមានវ័យកាន់តែជ្រេ យ៉ាងណាក៏ដោយ។

ទោះជាយ៉ាងណាក្តី ស្ទីលថ្មីនៃការតុបតែងខ្លួនរបស់ម្ចាស់បទ «រងា» រូបនេះ ពិតជា​ធ្វើ​ឲ្យ​ទ​ស្សនិកជន ភ្ញាក់ផ្អើលមែនទែន ព្រោះគេកម្រឃើញតារាស្រីរូបនេះ ស្លៀកពា​ក់តែង​ខ្លួន​ស្ទាវៗបែបនេះ ពីមុនមកណាស់។ ទាំងនេះ កាន់តែបញ្ជាក់បានយ៉ាងច្បាស់ណាស់ថា អាយុគ្រាន់តែជាតួលេខតែប៉ុណ្ណោះ ចំពោះតារាពហុជំនាញរូបនេះវិញ មិនថា​ស្ទីល​ស​ម័យ ឬបុរាណក៏ ខាត់ សុឃីម នៅតែអាចបត់បែនបាន មិនឲ្យអ្នកគាំទ្រខកចិត្តនោះទេ។