កំពង់ធំ៖ យោងតាមការចែករំលែកយ៉ាងកក្រើកពីសំណាក់អ្នកលេងបណ្តាញសង្គមកាលពីថ្ងៃទី១០ ខែកក្កដា ខណៈ លោក អ៊ិត សុធា ព្រះរាជអាជ្ញាខេត្តកំពង់ធំ បានដឹកនាំ កម្លាំងបង្ក្រាបទីតាំង សិប្បកម្មផលិតទឹកក្រូច ក្លែងក្លាយ យីហោ «លឹមភ័ណ» នៅសង្កាត់អាចារ្យលាក់ ខេត្តកំពង់ធំ នៅវេលាម៉ោង ១២ ៖ ០០នាទី ដោយបានរកឃើញទឹកក្រូចជាច្រើនប្រភេទ ដែលផលិតមិនមានអនាម័យ និងស្តង់ដារ ដោយគ្រាន់តែដាក់មេលាយទឹក សម្រាប់លក់ចែកចាយតែម្ដង។