ភ្នំពេញ៖ រំពេចពីចំណងស្នេហ៍ជោគជ័យត្រឹមមានឈ្មោះជាគូដណ្តឹង និងគ្នាតារាចម្រៀងស្រីល្បីឈ្មោះនៅទ្រនំហង្សមាស សួស វីសា និងតារាសម្ដែងប្រុសរូបសង្ហាលោក ថម មី ក៏កំពុងត្រៀមខ្លួនចូលរោងជ័យផងដែរ ខណៈថ្មីៗឃើញចែករំលែករូប pre wedding ផ្អើលពេញបណ្ដាញសង្គម។

ដោយជំនួបរូបភាពស្អាតនៅលើទឹកដីទេសចរណ៍អង្គរ ខេត្តសៀមរាប សួស វីសា ក៏ភ្ជាប់​សា​រ​រៀបរាប់ទាំងរំភើបថា «ថ្ងៃ10.07.2019 នេះជារូបថតដ៏សែនមានន័យដំបូងបំផុតនៃជីវិ​ត​របស់ពួកខ្ញុំ រូបថ តpre wedding នៅទឹកដីអង្គរ ខេត្តសៀមរាប នៅមានរូបថតជាច្រើនទៀតដែលយើងនឹងបង្ហាញជូនជាបន្តបន្ទាប់ ព្រោះស្អែកយើងនៅថតនៅទីនេះពេញមួយថ្ងៃទៀត»។

ខណៈក្រោយឃើញរូបភាពរបស់តារាប្រុសស្រីទាំងពីរដួងនេះមហាជនជាច្រើនបានសម្ដែងក្ដីសាទរ និងពាក្យពេចន៍ជូនពរគ្រប់គ្នាថា «ជូនពរអោយស្រលាញ់គ្នាដល់ចាស់រៀងៗខ្លួនណាប្អូន»។