ភ្នំពេញ៖ ករណីហិង្សាផ្ទុះការភ្ញាក់ផ្អើលអស់មហាជន និងសមត្ថកិច្ចដោយនារីរូបស្រស់ឈ្មោះ ថៃ ស្រីនាង ដែលជាសកម្មជនហ្វេសប៊ុក និងជាអ្នកលក់ផលិតផលអនឡាញត្រូវបានសង្សារជាមន្ត្រីរាជការមានកិតិ្តយសចំណេះខ្ពង់ខ្ពស់ លើកដៃធ្វើបាបខ្លួនជាច្រើនលើកនោះ ស្រាប់តែប្រកាសដកពាក្យបណ្ដឹងវិញភ្លាមថែមទាំងតបទៅមហាជនដែ​ល​រិះ​គន់ថាកុំមកបំបែកបំបាក់ស្នេហាពួកគាត់ទៅវិញ។

តបនឹងសម្ដីស្រីស្អាតរូបស្រស់ខាងលើក៏លេចមុខអ្នកនាង ចន ច័ន្ទលក្ខិណា តារាសម្ដែងចាស់វស្សាពោលឡើងថា «Dj សុំបទ កប់យោបល់ខ្លួនគាត់ជាអ្នកបង្ហោះដោយខ្លួនឯងដើម្បីអោយគេដឹងរឿងផ្ទៃក្នុង និងរឿងអំពើហិង្សារបស់ប្តីគាត់មកលើគាត់ ដល់ពេលត្រូវគ្នាវិញថាគេបំបែកបំបាក់ ។ ឈប់បំបែកបំបាក់ស្នេហារបស់គាត់ទាំង២ទៅបងប្អូនអើយ កុំចេះដឹងរឿងគ្រួសារគេ តែបើគាត់មិនប្រាប់ខ្ញុំក៏មិនដឹងថាប្តីគាត់វាយគាត់ 130 ដងទេ»។