ភ្នំពេញ៖ តារាចម្រៀងសាច់សខ្ចីជ្រកក្រោមទ្រនំសាន់ដេកញ្ញា សុខ ពិសី ដែលមហាជនស្គា​ល់ថាជាតារាមួយដួងក្នុងចំណោមតារាជាច្រើនដួងបានឆក់យកប្រជាប្រិយភាពខ្លាំងមិនធម្មតាក្នុងវិស័យសិល្បៈ។

ទន្ទឹមភាពជោគជ័យមានកេរ្តិ៍ឈ្មោះល្បីលើវិថីមួយនេះតារាស្រីរូបស្រស់ សុខ ពិសី ហាក់មិនដែលរំលេចទេនូវរឿងស្នេហាឡើយ ប៉ុន្តែថ្មីៗនៅលើបណ្ដាញសង្គមហ្វេសប៊ុកបែរឃើញរំលេចសារភ្ញាក់ផ្អើលថា «អរគុណដែលបងចូលមកជីវិតអូនអរគុណដែលស្ងួនចាកចេញទៅវិញគ្រាកន្លងពេលនៅក្បែរអូនបងថាទោម្នេញ រូបអូនសែនជ្រេញ តែងតែខុសគ្រប់ពេល»។

រំពេចពីបានឃើញការលើកឡើងរបស់តារាចម្រៀងស្រីសម្លេងស្រទន់មានមន្តស្នេហ៍រូបនេះមហាជនក៏លាន់មាត់តាមរយៈសាខមិនថា «បើគេអស់ចិត្តឲ្យគេទៅចុះបង»។