ភ្នំពេញ ៖ បន្ទាប់ពីរងការិះគន់យ៉ាងខ្លាំងពីមហាជនរឿងទេសនាលើកដំបូង ស្រាប់ពេ​លថ្មី​ៗ​នេះ ព្រះតេជគុណ តាក់ស៊ី ចេញមុខសុំទោសជាសាធារណៈ បើទោះបីជាការចេ​ញមុខទេសនាជាលើកដំបូង បានទទួលការចាប់អារម្មណ៍ និងបានធ្វើឲ្យមានការ​សើច​ក្អា​​កក្អាយពីញាតិញោមក៏ដោយ ក្នុងវីដេអូដែលបានបង្ហោះតាមបណ្តាញ​សង្គម​ហ្វេស​ប៊ុ​

ក​នៅថ្ងៃម្សិលមិញសង្ឃនាម តាក់ស៊ី អតីតតារាកំប្លែងបានមានបញ្ជាក់ថា អ្វីដែល​មហា​ជ​​​នបានឃើញ គឺមិនមែនជាចេតនាទាំងស្រុងរបស់ព្រះអង្គនោះឡើយ ព្រោះមា​​ន​ការ​សំ​ណូមពរពីញាតិញោម ក៏ដូចជា ព្រះចៅអធិការ ដើម្បីឲ្យព្រះអង្គឡើងសំណេះ​សំណា​ល​លេ​ងជា​​មួយញាតិញោម ដោយមិនមែនជាការទេសនានោះឡើយ។

ព្រះតេជគុណមានបន្ទូលបញ្ជាក់ថា ក្នុងការឡើងនិយាយនោះ អាត្មាហាក់មិនមានពា​ក្យ​អ្វីដែលត្រូវថ្លែង មានតែពាក្យសម្តីនិយាយលេងឲ្យបានសើចចែកជូនញាតិញោម ក្នុង​នោះ​អាត្មាក៏បានបញ្ចូលនូវធម៌វិន័យផងដែរ។ យ៉ាងណាក៏ដោយព្រះតេជគុណបាន​សូ​ម​ទោសដ​ល់ញាតិញោមទាំងអស់នូវកំហុសខុសឆ្គងទាំងឡាយ និងសូមទទួ​លយកការរិះ​គ​ន់ទាំងអស់ ដើម្បីមកកែប្រែ ខណៈពេលដែលព្រះអង្គពុំមានចេតនាណាបំ​ផ្លាញដល់​ព្រះ​​ពុទ្ធសាសនានោះឡើយ៕