ភ្នំពេញ ៖ ជារឿយៗ សូ លីហ្សា តែងបង្ហោះរូបភាពស្វីតៗជាមួយគូស្នេ​ហ៍ដែល​​ធ្វើឱ្យ​អ្នកគាំ​ទ្រក៏ដូចជាមិត្តភក្តិ ក្នុងសិល្បៈសរសើរពីសេចក្តីសុខរបស់នាងគ្រប់ៗគ្នា ។ ចា​ប់តាំ​ងពីមានគូស្នេហ៍ជាកូនអ្នកមានមកតារាសម្តែងរូបរាងខ្ពស់ស្រឡះ សូ លីហ្សា ហា​ក់មិនរវីរវល់នឹងការប្រឡូកក្នុងសិល្បៈដូចមុនទេ ។

អ្វីដែលចាប់អារម្មណ៍ទោះមិនទាន់ខ្វល់ខ្វាយរឿងរៀបការតែ សូ លីហ្សា និង គូស្នេហ៍​បា​នបណ្តើរគ្នាទៅទិញផ្ទះថ្មីធ្វើព្រងើយ ពីមួយថ្ងៃទៅមួយថ្ងៃចំណងស្នេហ៍របស់ សូ លីហ្សា និង គូស្នេហ៍កាន់តែផ្អែមល្ហែម និង ស៊ីជម្រៅ ហើយបើទោះមិនទាន់រៀបការ ពួកគេបានហៅគ្នាថាប្តីប្រពន្ធយ៉ាងពេញៗមាត់ផងដែរ ។

សូ លីហ្សា ដែលត្រូវគេស្គាល់ថាជាកូនអ្នកមាននោះតែងទិញកាដូមានដូច​ជាគ្រឿង​អ​លង្ការជូនដល់ សូ លីហ្សា ដែលធ្វើឱ្យស្រីស្អាតរូបនេះញញឹមបិទមាត់មិនជិត ។ មិត្តភ​ក្តិជាច្រើនសុទ្ធតែជូនពរឱ្យ សូ លីហ្សា និង គូស្នេហ៍ ស្រឡាញ់គ្នារហូតដល់ចាស់។